ដឹងការពិតហើយពលរដ្ឋជាង៣០នាក់ ចូលពិសាអាហារ ប៊ូហ្វេ ស្រីខួច ខិនថេនើរ សង្ស័យថាពុលមកពីខ្វះអនាម័យ…!

 

ក្រុងសៀមរាប÷ដឹងការពិតហើយពលរដ្ឋជាង៣០នាក់ចូលហ៊ូបអាហាររប៊ូហ្វេBBQ( ស្រីខួច ខិនថេនើរ)ក្រុងសៀមរាបសង្ស័យពុលចំណីអាហារក្នុងនោះមានមនុស្សចាស់ចំនួន ២៩ នាក់ក្មេងចំនួន ៥នាក់។

តាមប្រពីពលរដ្ឋជនរងគ្រោះទៅពិសាអាហារនៅអាហារដ្ឋានប៊ូហ្វេ ស្រីខួច ខិនថេនើរ
បានលើកឡើងថា÷កាលពីល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៣ថ្មីៗនេះពួកគាត់បាននាំសាច់ញាតិបងប្អូនិងក្រុមការងារទៅពិសារអាហារនៅ ប៊ូហ្វេ ស្រីខួច ខិនថេនើរ នៅផ្លូវបេតុងថ្មីក្បែរផ្សារញ៉ែសង្កាត់ស្វាយដង្គុំក្រុងខេត្ត/សៀមរាបអះអាងថាមានការពុលចំណីអាហារ។

ក្រោយពីទទួលបានព័ត៌មាននេះក្រុមការងារអង្គយើងបានចុះទៅសួរនាំនិងធ្វើបទសម្ភាសន៍ដល់ពួកគាត់ដែលអះអាងថាពុលអាហារនេះនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៣។ ពួកគាត់បានរៀបរាប់ថាក្រោយពីពួកគាត់នាំគ្នាទៅហូបអាហារប៊ូហ្វេ ស្រីខួចខិនថេនើរ ល្ងាចថ្ងៃទី ១៤ខែកក្កដាឆ្នាំ ២០២៣ ហូបរួចត្រឡប់មកផ្ទះវិញបាន៤ ទៅ៥ម៉ោងស្រាប់តែគ្នាពួកគាត់មានចំនួន១៨-១៩នាក់មានអាការ:ឈឺពោះខ្លាំង រាករុះក្អួតចង្អោរដូចៗគ្នាបណ្តាលអោយអ្នកខ្លះទន់ដៃទន់ជើងភ័យស្លន់ស្លោ។
ឃើញសភាពអាការ:ទំនងមិនស្រួលទើបសាច់ញាតិបញ្ជូនជនរងគ្រោះដែលមានអាការៈធ្ងន់ទៅសម្រាកនៅគ្លីនិចឯកជន(នាគទេព្យ)បានមួយយប់ទើបបានអាការ:ធូស្រាលទើបខាងគ្លីនិកចេញសំបុត្រទេព្យដូចខ្លឹមសារទាំងស្រុងក្នុងក្រដាសពេទ្យ និងត្រូវបងថ្លៃសេវាអស់ចំនួន(198.72$) ជនរងគ្រោះម្នាក់។
តែខ្លះមានអាការៈស្រាលហើយដោយសារពួកគាត់មានជីវភាពខ្វះខាតផងមិនបានទៅសម្រាកនៅគ្លីនិកទេគឺទិញផ្សំថ្នាំតែតាម ហ្វាម៉ាស៊ីផ្សេងៗមកញាំ ខ្លះបានធូស្រាលខ្លះនូវឈឺក្បាលមិនទាន់បាត់នៅឡើយគិតមកដល់ថ្ងៃនេះ។

ហើយពួកគាត់ដែលមានអាការៈធ្ងន់ធ្ងរនៅព្រឹកថ្ងៃទី ១៦ខែឆ្នាំដដែលបានទៅសុំឱ្យម្ចាស់ហាងប៊ូហ្វេស្រីខួចដើម្បីជួយដោះស្រាយថ្លៃពេទ្យខ្លះតែម្ចាស់ហាងស្រីខួច គាត់បដិសេធពុំទទួលខុសត្រូវ ។ តែម្ចាស់ហាងប្រុសគាត់ថាជួយបាន ២០ដុល្លារ តែពួកគាត់ជនរងគ្រោះដែលពុកអាហារនេះមិនទទួលទេព្រោះគាត់ត្រូវព្យាបាលអស់លុយច្រើនរាប់រយជួយគាត់តិចតួចពេក អ្នកពុលជិត ២០ នាក់ចែកតែគ្នាទិញថ្នាំប៉ារ៉ាសេតាម៉ុលមិនគ្រប់ផង។

ហើយនៅថ្ងៃទី ១៧ ខែឆ្នាំនេះដែរឃើញខាងមន្ទីរសុខាភិបាលគាត់បានចុះមកសួរសុខទុក្ខនិងពិនិត្យមើលតែរហូតមកដល់ពេលនេះហើយពុំមានឃើញអ្វីឆ្លើយតបមកពួកគាត់ទេ ។
តាមការបញ្ជាក់ពីរជនរងគ្រោះថាការពុលនេះបណ្ដាលមកពីខ្វះអនាម័យអាហារខ្លះមានគ្របអាហារខ្លះពុំបានគ្របទេ ឃើញសត្វរុយរោមជាច្រើនហើយម្យ៉ាងទៀតមកពីក្តាមនិងខ្យងផ្អាប់ទុកយូរពេក ក្តាមមានសាច់ផុយៗចំណែកខ្យងមានដីផុក ពេលគាត់សួរនាំម្ចាស់ហាងឆ្លើយថាខ្យងចិញ្ចឹមនៅនឹងដីផុកមិនមានចិញ្ចឹមនៅលើអាកាសទេ។

ចំណែកលោក គ្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបអង្គភាពយើងបានសុំការបំភ្លឺលោកថាគ្មានពុលគ្មានអីទេមកពីយើងស៊ីអាក្រក់ពេក.! និយាយឲត្រង់អញ្ចឹងហ្មងទៅ បើពុលងាប់អស់មិនមានតែប៉ុណ្ណឹងទេ។

ជុំវិញរឿងហេតុនេះដែរ មហាជន និងពលរដ្ឋរងគ្រោះពុលអាហារបានធ្វើការសំណូមពរដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោក ក្រុស សារ៉ាត់ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបមេត្តាចាក់ក្រុមការងារចុះត្រួតពិនិត្យធ្វើការស៊ើបអង្កេត អាហារ ប៊ូហ្វេស្រីខួច ខិលថេនើរ ខាងលើនេះឲ្យបានត្រឹមត្រូវផងទានព្រោះបច្ចុប្បន្នជាក់ស្ដែងអាហាដ្ឋាននេះឃើញថាពុំមានអនាម័យត្រឹមត្រូវនិងទទួលខុសត្រូវចំពោះផ្ញៀវដែលបានចូលហូបនោះទេ៕

អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57.