ដំបៅចាស់.រើ.ឡើង.វិញ.ហើយ.បទល្មេីសធនធានធម្មជាតិក្នុងស្រុកកែវសីមាចាប់ផ្តេីមកក្រើកសាជាថ្មីទៀតហើយ…

ខេត្តមណ្ឌលគីរី÷តាមសេចក្តីរាយការណ៍ពីស្រុកកែវសីមាមកថាមានក្រុមឈ្មួញជាច្រើននាក់បាននាំគ្នាសម្រុកដឹកជញ្ជូនបទល្មេីសធនធានធម្មជាតិពីដែនអភិរក្សសត្វកែវសីមានាំឆ្លងដែនទៅវៀតណាមយ៉ាងពេញបន្ទុកតាមច្រក(៥២)និងច្រក(ធីៗវ៉ាយហៅ(៩៩៩៩)យ៉ាងពេញបន្ទុក។

ជាស្តែងកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៣នេះគេសង្កេតឃើញក្រុមឈ្មួញបាននាំគ្នាសម្រុកដឹកជញ្ជូនបទល្មើសព្រៃឈើទៅប្រទេវៀតណាមដោយរលូន។

ក្រុមឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះ ដូចជា
.១/ ឈ្មោះ តា វី.
២/ ឈ្មោះ រ័ត្ន.
៣/ ឈ្មោះ ចែសក់ក្រហម.
៤/ ឈ្មោះ លីន.
៥/ ឈ្មោះ ស្រី.
៦/ ឈ្មោះ ឌី.
ដោយគេសង្កេតឃើញក្រុមឈ្មួញខាងលើបានធ្វើសកម្មភាពសំរុកដឹកជញ្ជូនបទល្មើសឈើប្រណិតចេញពីព្រៃដែនអភិរក្សសត្វព្រៃកែវសីមាខេត្តមណ្ឌលគីរី។ ដោយមធ្យោបាយតាមប្រភេទរថយន្តធុនត្រានិងតាមប្រភេទរថយន្តសាំយ៉ុងរួចដឹកជញ្ជូនឆ្លងដែនចូលទៅប្រទេសវៀតណាមយ៉ាងរលូនដោយពុំមានការទុបស្កាត់ពីសមត្ថកិច្ចមន្ត្រីបរិស្ថាននិងជំនាញពាក់ព័ន្ធក្នុងខេត្តណាឡ់ើយ។
តាមប្រភពប្រជាពលរដ្ឋឲដឹងទៀតថា ពួកអស់លោកទាំងនោះត្រូវថ្នាំសម្ដំឬក៏យ៉ាងណាទេ. ?បានជារក្សាភាពស្ងៀមស្ងាត់ពុំមានចំណាត់ការអ្វីទល់តែសោះ។

ហើយថ្មីៗនេះគេសង្កតឃើញបទល្មើសព្រៃឈើចាប់ផ្តើមកក្រើកសារជាថ្មីឡើងវិញហើយដោយស្ងប់ស្ងាត់បានមួយរយៈពេល។

ទោះបីជាមានសារពិសេស សម្តេចអគ្គសេនាបតីតេជោ( ហ៊ុន សែន) នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់យ៉ាងណាដោយ ក៌មន្រ្តីជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានក្នុងខេត្តមណ្ឌលគីរីមិនខ្វល់និងយកត្រចៀកស្តាប់ពីអនុសាន៍ប្រមុខថ្នាក់ដឹកនាំនោះទេ។
ហេតុនេះហើយពលរដ្ឋនិងមហាជនសូម
ស្នើរសុំដល់នាយឧត្តសេនីយ៍
សៅ សុខខា អគ្គមេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាពិសេស ឯកឧត្តមថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី សូមមេត្តាជួយមានវិធានការលើលោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានឲមានវិធានការទប់ស្កាត់បទល្មើសនៃធនធានធម្មជាតិក្នុងខេត្តមណ្ធលគីរីនេះផងទាន?

ព្រោះរាល់ថ្ងៃក្រុមឈ្មួញខាងលើកំពុងតែល្បីខ្លាំងខាងរកសុីជំនួញបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រក(៥២)និងច្រក
(ធីៗវ៉ាយហៅ(៩៩៩៩)យ៉ាងពេញបន្ទុករីឯមន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្តគ្មានសមត្ថភាពបង្រ្កាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡ់ើយគឺនៅដេកលង់លក់សំងំស្ងៀមហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង៕

អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98 /071 82 222 57..