ដេអូ!ទេសភាព ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០៩គ្រួសារនៅក្នុងចំណើម១៣គ្រួសារដែលមានវិវាទរ៉ាំរ៉ៃនៅពេលកន្លងមកបានឯកឧត្តម បណ្ឌិត ប៉ាន់ ខែមប៊ុនថន សហការជាមួយរដ្ឋបាលខេត្តបដោះស្រាយក្រៅប្រព័ន្ធតុលាការ….!

 

ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២៣នេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០៩គ្រួសារនៅក្នុងចំណើម ១៣គ្រួសារដែលមានវិវាទរ៉ាំរ៉ៃនៅពេលកន្លងមកបានឯកឧត្តម បណ្ឌិត ប៉ាន់ ខែមប៊ុនថន សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមបែបឈ្នះឈ្នះ នៅពេលនេះបងប្អូនប្រជាពលរដ្ឋក្នុង ១៣គ្រួសារពួកគាត់សប្បាយចិត្តយ៉ាងខ្លាំងក្នុងការសម្របសម្រួលបែបឈ្នះឈ្នះពី! ឯកឧត្តម បណ្ឌិត ប៉ាន់ ខែមប៊ុនថន។

សូមបញ្ជាក់!ឯកឧត្តម បណ្ឌិត ប៉ាន់ ខែមប៊ុនថន បានសាងសង់ ផ្ទះជូនប្រជាពលរដ្ឋ០៦គ្រួសារនិងរដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយ លោកគាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតនឹងលោក ភោគ លន ប្រធានគណបក្ស សង្កាត់ប៉ោយប៉ែត និងលោក ប៊ុន សុវុទ្ធា អនប្រធានគណបក្សសង្កាត់ប៉ោយប៉ែត ដឹកនាំក្រុមការងារនិងគ្រឿងចក្ររបស់លោកប្រធានគណបក្សក្រុងប៉ោយប៉ែត ចុះស្ថាបនាផ្លូវចាក់ថ្មមិចជូនប្រជាពលរដ្ឋចំនួន១៣ធ្វើផ្ទះនៅទីតាំងនិងមានតែ០៩ គ្រួសារស្ថិតនៅក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ខ្ញុំបាទ ចាន់ ពុធ តំណាងអោយ បងប្អូនប្រជាពលរដ្ឋ០៩គ្រួសានៅក្នុងចំណើម១៣គ្រួសារ សូមថ្លែងអំណរគុណនិងសូមអរគុណចំពោះឯកឧត្តម បណ្ឌិត ប៉ាន់ ខែមប៊ុននិងលោកជំទាវ និងរដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលក្រុងប៉ោយប៉ែត សូមគោរពជូនពរជួបតែសេចក្ដីសុខចម្រើន និងសំណាងល្អៗក្នុងជីវិត អាយុយានយូរ កម្លាំងមាំមួល មានសុខភាពល្អ រកទទួលទានមានបានប្រកបការងារជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕