មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានធ្វើការច្រានចោលនូវការចេញផ្សព្វផ្សាយរបស់ម្ចាស់Account Facebook ឈ្មោះ Sisowath Sithiden នៅប៉ុន្មានម៉ោងមុន ដោយបានបង្ហោះពាក់ព័ន្ធការ បំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន) ដែល មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយរូបភាពដែលជា ហេតុធ្វើឲ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។ សូមបញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់Account Facebook ខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ ជារូបភាពដែលបានដាប់បំផ្លាញតាំងពីទស្សវត្សទី៩០មកម្លេះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីៗនេះ ទេ.

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានធ្វើការច្រានចោលនូវការចេញផ្សព្វផ្សាយរបស់ម្ចាស់Account Facebook ឈ្មោះ Sisowath Sithiden នៅប៉ុន្មានម៉ោងមុន ដោយបានបង្ហោះពាក់ព័ន្ធការ បំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន) ដែល មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយរូបភាពដែលជា ហេតុធ្វើឲ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។
សូមបញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់Account Facebook ខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ ជារូបភាពដែលបានដាប់បំផ្លាញតាំងពីទស្សវត្សទី៩០មកម្លេះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីៗនេះ ទេ៕