បុរសនិងស្ត្រីមានគ្នាពីរនាក់បើករថយន្តក្នុងល្បឿនយ៉ាងលឿនបុករង្វង់មូល ព្រលានយន្តហោះសៀមរាបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង..!!!

ខេត្តសៀមរាប ៖ នៅវេលាម៉ោង៣ .៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កអោយមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងបុរសម្នាក់បើកបររថយន្តម៉ាក priusស៊េរីឆ្នាំ 2010ពាក់ស្លាកលេខភ្នំពេញ (2-AZ 81-22 )ពណ៍សរួមដំណើរដោយនារីម្នាក់ទៀត ក្នុងល្បឿនយា៉ងលឿនទៅបុកនិងរង្វង់មូលព្រលានយន្តហោះដោយខ្លួនឯងយ៉ាងពេញទំហឹងបង្កឱ្យរថយន្តប៉ើងផ្លោងចេញក្រឡាប់ផ្ងារជើងដាច់ជាពីរជាបីកំណាត់រាយប៉ាយពេញថ្នល់ខូចខ្ទិចខ្ទីស្ទើរទាំងស្រុងតែម្តង ។បុរសជាតៃកុងស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងរីឯនារីម្នាក់ទៀតរួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សោកនាថកម្មមួយដែលបង្កឡើងដោយខ្លួនឯងធ្វើអោយបាត់បង់ជីវិតនិងប៉ះពាល់ទ្រព្យសម្បិត្តរបស់រដ្ឋដោយសារមិនគោរពច្បាប់ចរាចរណ៍បើកបរលើសល្បឿនបុករង្វង់មូលផ្លូវចូលទៅព្រលានយន្តហោះខេត្តសៀមរាប។សូមបើកបរគោរពច្បាប់ទាំងអស់គ្នានិងមាន ទទួលខុសត្រូវក្នុងការបើកបរ៕