អាងត្រពាំងថ្មស្រុកភ្នំស្រុកឆ្នាំ២០២៣នេះទឹកគ្រប់គ្រាន់សម្រាប់មច្ឆាជាតិតែត្រូវបិតឡូនេសាទរយៈពេល៣ខែនៅតំបន់អភិរក្សត្រី..

 

ខេត្តបន្ទាយមានជ័យ៖អាងត្រពាំងថ្មឆ្នាំ២០២៣នេះទឹកគ្រប់គ្រាន់សម្រាប់មច្ឆាជាតិតែត្រូវបិតឡូនេសាទរយៈពេល៣ខែនៅតំបន់អភិរក្សត្រីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់មិនអោយកើតមានដែលនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុកបានប្រាប់ថា៖នៅអាងត្រពាំងថ្មស្រុកភ្នំស្រុកនៅឆ្នាំ២០២៣នេះទឹកគ្រប់គ្រាន់សម្រាប់ការរស់នៅរបស់មច្ឆាជាតិដែលនៅទឹកកម្រិត៩ទៅ១០តឹកហើយបើកអោយប្រជាកសិករយកទឹកបង្កបង្កើនផលរហូតពេលនេះប្រជាកសិករប្រមូលផលបានខ្លៈហើយ។

លោកបានបញ្ជាក់ថា៖នៅរដូវបិតឡូនេសាទនិងទឹកសម្រកនៅអាងត្រពាំងថ្មស្រុកភ្នំស្រុកជាការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី អាជ្ញាធរមានសមត្តកិច្ចស្រុកភ្នំស្រុកបានទប់ស្កាត់បទល្មើសនេសាទជាប្រចាំហើយត្រូវបានរឹបអូសបទល្មើសនេសាទជាច្រើនករណីមាន ម៉ូទ័រឆក់ត្រី ទ្រូមុខ១០០ និងអ៊ុយ និងបទល្មើសនេសាទខុសច្បាប់ជាច្រើនទៀតហើយកម្លាំងចម្រុះនៅតែបន្តអនុវត្តនិងទប់ស្កាត់ជាបន្តទៀតតែក្រៅតំបន់ការពារអភិរក្សត្រីត្រូវបានអោយប្រជានេសាទរកជាលក្ខណៈគ្រួសារ។លោ ផលក ហី រីហាំង បានបញ្ជាក់ថា៖អាងត្រពាំងថ្មស្រុកភ្នំស្រុកមានទំហំ១០គីឡូម៉ែត្របួនជ្រុងនៅរដូវវស្សាមានផ្ទៃទឹក១៨០លានម៉ែត្រគីបតែនៅរដូវនេះទឹកមានកម្ពស់កម្រិតប្រមាណ៩ទៅ១០ម៉ែត្រដែលមិនប៉ៈពាល់ដល់ការរស់នៅរបស់មច្ឆាជាតិនៅឡើយនោះទេ ហើយទាំងបើកអោយប្រជាកសិករបូមទឹកបង្កបង្កើនផលទៀតហើយសមត្តកិច្ចចម្រុះនៅតែបន្តការទប់ស្កាត់បទល្មើសនេសាទជាប្រចាំ៕