ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យស្ថានភាពជំនន់ ទឹកភ្លៀង ជនលិចតាមផ្លូវមួយចំនួន នៅក្រុងតាខ្មៅ –

ក្រុងតាខ្មៅ៖ឯកឧត្តម ហាក់សុខមករាអភិបាលរងខេត្តកណ្តាល រួមជាមួយ មន្ត្រីជំនាញ និងអជ្ញាធរក្រុង តាខ្មៅ បានចុះពិនិត្យ ស្ថានភាព ជំនន់ទឹកភ្លៀង ដែលជន់លិច តាមផ្លូវមួយចំនួន នៅក្រុងតាខ្មៅនៅល្ងាច​ថ្ងៃ​ទី​០៣​ ខែ​កក្កដា​ ម្សិលមិញនេះ ។
លោក ឃឹម សំភារ អភិបាល ក្រុងតាខ្មៅអោយដឹងថា៖ ក្រោយភ្លៀងមួយមេធំ ផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ បានជន់​លិច ប៉ុន្ដែ​ប្រមាណ​កន្លះម៉ោងក្រោយ បានស្រកទៅវិញទាំងស្រុង ដោយមានកិច្ចអន្តរាគមន៍ បេីក​ម៉ូទ័របូមទឹកធំៗ នៅ​ស្ថានីយ​បូមទឹកទាំង៣ ក្នុង​ក្រុង​តាខ្មៅ​ បានធ្វើ​ឱ្យ​ទឹកស្រកចុះវិញ យ៉ាង​ឆាប់រហ័ស​ ។
នៅទីនោះ ឯកឧត្តម ហាក់សុខមករា បានណែនាំនិង ឲ្យអង្គភាព ជំនាញ និងអជ្ញាធរក្រុងតាខ្មៅ យកចិត្ត្តទុកដាក់ចាត់វិធានការ ជាបន្ទាន់ ចុះពិនិត្យស្ថានភាពទឹកជំនន់ ទឹកភ្លៀងជាប់ជាប្រចាំ ជៀសវាង បណ្ដាលអោយ ជន់លិចផ្លូវ ផ្ទះសម្បែងនិង ផលដំណាំ របស់ប្រជាពលរដ្ឋ ៕