បែកធ្លាយព័ត៌មានថាលោក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ យកឡានគេគ្រោះថ្នាក់ចរាចរណ៍ ទៅជួសជុលប្រើប្រាស់ដល់ពេលម្ចាស់គេទៅសុំយកវិញបែជាទារលុយ 2200$ !!!ប្រាប់ថាមិនពិតទេ ចេះតែចុះ
ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 0718222257/012485298
ខេត្តបន្ទាយមានជ័យ ៖ បែកធ្លាយចេញពីក្នុងអធិការនគរបាល ស្រុកព្រះនេត្រព្រះ ខណ: លោក មាស ឬទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានទាម ទារលុយពីម្ចាស់រថយន្តចំនួន 2200$ (ពីរពាន់ពីររយដុល្លារ) អះអាងថា ថ្លៃជួសជុលរថយន្ត ខណៈរថយន្តជួបឧបទ្ទវហេតុចរាចរណ៍ បណ្តាលឲ្យខូចខាតផ្នែករថយន្ត កាលពីច្រើនខែកន្លងទៅ។
នេះបើយោងតាមប្រភពបែកធ្លាយ បានឲ្យដឹងថា៖ លោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ បានទាមទារលុយថ្លៃជួសជុល ពីម្ចាស់រថយន្តម៉ាក កូរ៉ូឡា ចំនួន 2200$ បន្ទាប់ពីម្ចាស់រថយន្ត ទៅសុំយករថយន្តត្រឡប់មកវិញ។ ប៉ុន្តែលោកមាស ឬទ្ធី អធិការស្រុករូបនេះ មិនព្រម ប្រគល់រថយន្តនោះឲ្យម្ចាស់ដើមវិញនោះទេ ហើយលោក មាស ឬទ្ធី បាននិយាយថា ទាល់តែឱ្យប្រាក់ ទៅគាត់ 2200$ ទើបគាត់ព្រមប្រគល់រថយន្តឲ្យ។
យោងតាមការបញ្ជាក់ពីសាក្សី ដែលនៅជុំវិញនឹងករណីកើតហេតុខាងលើនេះផងដែរបានឱ្យដឹងថា លោកមាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ គាត់បានយករថយន្ត ដែលជួបឧបទ្ទវហេតុចរាចរណ៍ ទៅ ជួសជុល តាមអំពើចិត្តរបស់ខ្លួន ពុំមានការឯកភាពគ្នា ជាមួយម្ចាស់រថយន្តនោះទេ ដើម្បីយកមកទុកប្រើប្រាស់ នៅក្នុងអង្គភាព ធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយចោទជាសំណួរថា ហេតុអ្វី.? អធិការស្រុកព្រះនេត្រព្រះ លោកមាស ឬទ្ធី មិនព្រមកសាងសុំរឿងបញ្ជូនទៅថ្នាក់លើ បែរជាហ៊ានយករថយន្តដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន យកទៅជួសជុល តាមទំនើងចិត្ត ធ្វើដូចជាកម្មសិទ្ធិ របស់ខ្លួនអញ្ចឹង។
មហាជននាំគ្នារិះគន់ ហួសចិត្ត ចំពោះលោក មាស ឬទ្ធី ថា ពិតជាមុខក្រាសមែន ដើម្បីយកល្អមុខមាត់នៅក្នុងអង្គភាពរបស់គាត់សោះ គ្មានខ្វល់ខ្វាយ អំពីបញ្ហា ផ្លូវច្បាប់អ្វីបន្តិចសោះ។
មិនតែប៉ុណ្ណោះហើយថែមទាំងទាមទារឱ្យម្ចាស់រថយន្ត បង់ប្រាក់ចំនួន2200$ ដោយគ្មានខ្លាចញញើត អ្វីឡើយ ។ មហាជនគាត់បានរិៈគន់ចំៗ ថា អង្គភាពអធិការនគរបាលស្រុកមួយទាំងមូល បែរជាតម្រូវឱ្យយករថយន្ត ដែលបានបង្ករគ្រោះថ្នាក់ចរាចរណ៍ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ មកប្រើប្រាស់ក្នុងអង្គភាព ដោយគ្មានការឯកភាពពីម្ចាស់គេទៅវិញ ។
ពាក់ព័ន្ធទៅនឹងករណីនេះ សារព័ត៌មានគេហទំព័រ ពន្លឺខ្មែរអមត:យើងខ្មុំបានការបំភ្លឺតាមតេឡេក្រាមពីលោក មាស ឫទ្ធី ឲ្យដឹងថាមិនពិតទេ ចេះតែចុះ។