គ្រោះថ្នាក់រថភ្លើងដ៏សាហាវមួយនៅប្រទេសឥណ្ឌា បណ្តាលមកពីការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាខុស ក្នុងកំឡុងពេលជួសជុល…
គ្រោះថ្នាក់រថភ្លើងដ៏សាហាវមួយនៅប្រទេសឥណ្ឌា បណ្តាលមកពីការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាខុស ក្នុងកំឡុងពេលជួសជុល…
ប្រទេសឥណ្ឌា៖ ការស៊ើបអង្កេតផ្លូវការមួយបានរកឃើញថា កម្មករ ជួសជុលរបាំងផ្លូវដែកមួយខ្សែ នៅក្នុងប្រទេសឥណ្ឌាបានបង្កកំហុសក្នុងការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាស្វ័យប្រវត្តិនៅលើខ្សែបណ្តាញ បណ្តាលឲ្យមានគ្រោះថ្នាក់ដ៏សាហាវបំផុតដែលមិនធ្លាប់មាន ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។
ឧបទ្ទវហេតុបានកើតឡើងកាលពីថ្ងៃទី០២ ខែមិថុនា នៅស្ថានីយ៍ Bahanaga Bazar ក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្ស ២៨៨នាក់ និងបង្ករបួសជាង ១.០០០នាក់ ។
គ្រោះមហន្តរាយនេះបានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយបានបុកជាមួយរថភ្លើងដឹកទំនិញដែលកំពុងឈប់ ហើយបានធ្លាក់ផ្លូវ និងបន្តបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយទៀតដែលមកពី ទិសផ្ទុយគ្នា។
មក
នៅក្នុងរបាយការណ៍ស៊ើបអង្កេត ដែលត្រូវបានមើលឃើញដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា អ្នកស៊ើបអង្កេតរបស់គណៈកម្មការសុវត្ថិភាពផ្លូវដែក (CRS) បាននិយាយថា ការគ្រោះថ្នាក់ដំបូង បានកើតឡើងដោយសារតែការកែប្រែសៀគ្វីផ្តល់សញ្ញា ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងជា ញឹកញាប់ នៅរបាំងផ្លូវដែកក្បែរនោះ ៕