គម្រោងដេញថ្លៃលើមូលនិធិអភិវឌ្ឍន៏ឃុំសង្កាត់ដែលបានប្រារព្ធឡើងមកថ្មីៗគឺពុំមានភាពប្រក្រតីទាល់តែសោះដដែលៗចំនួន៨ឃុំសង្កាត់២ស្រុកក្នុងខេត្តសៀមារាបចាប់ពីថ្ងៃទី២០ខែមិថុនារហូតដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ ២០២៣ …!

 

ខេត្តសៀមរាប ÷ មានការបើកសំណើរដាក់ឲ្យដេញថ្លៃជាហូរហែកន្លងមកចំនួន៤ទីតាំងគម្រោងសាងសង់ផ្លូវបេតុងផ្លូវចាក់កៅស៊ូផ្លូវគ្រាកគ្រួសក្រហម មានលូប្រអប់ជ្រុងលូមូលនិងផ្លាសញ្ញាចររាចណ៍ដូចជា៖

Ð

១/សាលាឃុំឃ្លាំងស្ថាបនាផ្លូវបេតុង
២/សាលាឃុំដានរុនស្ថាបនាផ្លូវបេតុង ដែលប្រារព្ធធ្វើឡើងដាក់ឲដេញថ្លៃនៅសាលាឃុំដានរុនស្រុកសូតនិគមន៍ខេត្តសៀមរាបថ្ងៃទី២០ខែមិថុនាឆ្នាំ ២០២៣ជាមួយគ្នា២ឃុំ.

៣/សាលាឃុំ ចាន់ ស ស្ថាបនាផ្លូវបេតុង
៤/ សាលាឃុំ ពពេល ស្ថាបនាផ្លូវកៅស៊ូDBSt បានប្រារព្ធពិធីដាក់ដេញថ្លៃនៅសាលាឃុំចាន់ ស ស្រុកសូតនិគមន៍ខេត្តសៀមរាបនៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២៣ជាមួយគ្នា២ឃុំ.

៥/សាលាឃុំសង្វើយស្ថាបនាផ្លូវបេតុង
៦/សាលាឃុំឬស្សីលកស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រារព្ធធ្វើឡើងដាក់ឲដេញថ្លៃនៅឃុំសង្វើយស្រុកជីក្រែងខេត្តសៀមរាបនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៣ជាមួយគ្នា២ឃុំ.

៧/សាលាឃុំកំពង់ក្តីស្ថាបនាផ្លូវបេតុង
៨/សាឃុំគោកធ្លកលើស្ថាបនាផ្លូវក្រាលគ្រួសក្រហមដែលប្រារព្ធធ្វើឡើងដាក់ឲដេញថ្លៃនៅសាលាឃុំកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាបនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣ជាមួយគ្នាពីឃុំ។

តាមប្រភពនិងការអង្កេត ពលរដ្ឋឲដឹងថាការដេញថ្លៃនោះបានទៅក្រុមហ៊ុនតែប៉ុន្មាននាក់មុខដដែលៗនៅក្នុងខេត្តជាអ្នកទទួលការ បានឃុបឃិតគ្នាដើរចរចាលុយទឹកតែនិងតម្លៃខ្លួនជាមួយក្រុមហ៊ុនផ្សេងៗមកពីក្រៅតំបន់និងក្រៅខេត្តដែលមកចូលរួមប្រកួតប្រជែង ជាថ្នូរមិនឱ្យចូលដាក់ដេញថ្លៃ។

អ្វីដែលគួរហួសចិត្តក្រុមហ៊ុននេះបាន អោយគ្នាដឹងពីតម្លៃដាក់ប្រគួតប្រជែង តម្លៃប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានហើយយកមកដាក់ប្រកួតប្រជែង តែពុំឃើញមានប្រតិកម្មអ្វីពីមន្ត្រីជំនាញឡើយខណៈដែលក្នុងច្បាប់នៃការដេញថ្លៃត្រូវបានចាត់ទុកថា ទង្វើបែបនេះជាការឃុបឃិតនិងសុំគ្រលំគ្នារវាងអ្នកទទួលមើលការនិងអ្នកទទួលការ ប្រព្រឹត្តអំពើពុករលួយដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិបលាន រៀល។

បញ្ហានេះមហសជន ក៏ដូចមន្ត្រីជុំនាញនិងក្រុមហ៊ុនមកពីក្រៅខេត្តនានាមួយចំនួនបានចាត់ទុកថាទង្វើរបស់អ្នកទទួលការដែលកំពុងប្រព្រឹត្តដូចសកម្មភាពខាងលើនេះ គឺជាការខុសឆ្គងពិតមែនដែលច្បាប់នៃការដេញថ្លៃ អ្នកដេញថ្លៃទាំងអស់ត្រូវដាក់សំណុំឯកសាររបស់ខ្លួននៅក្នុងសាម៉ីបិទជិតមួយមិនត្រូវអោយអ្នកទទួលការដូចគ្នាបានដឹងពីតម្លៃប្រកួតប្រជែងដែលត្រូវដាក់ដេញថ្លៃនោះដឹងឡើយ។

ក៏ប៉ុន្តែពួកគេបែជា ខ្សិបខ្សៀវប្រាប់គ្នាអំពីតម្លៃទឹកប្រាក់នៃការដាក់ដេញថ្លៃរួចហើយដាក់ក្នុងសំណុំឯកសារសាម៉ី {បិតជិត}នោះយកមកប្រកួតប្រជែងតែក្រុមហ៊ុនគ្នាឯងដដែលៗប៉ុន្មាននាក់នេះ។
ពួកគាត់បានចាត់ទុកទង្វើរបស់ក្រុមអ្នកទទួលការនេះជាទង្វើមួយខុសឆ្គងនិងផ្ទុយពីច្បាប់នៃការដេញថ្លៃ។

តាមប្រភពពីអ្នកដេញថ្លៃម្នាក់សូមលាក់អត្តសញ្ញាណមកពីក្រៅខេត្តបានបង្ហើបប្រាប់អង្គភាពសារព័ត៍មានយើងឲដឹងថា កន្លងមកក្រុមហ៊ុនពួកគាត់ក្នុងខេត្តប៉ុន្មាននាក់នេះមុនចូលប្រកួតប្រជែងដេញថ្លៃតែងតែនាំគ្នាដើរចរចាលុយទឹកតែនិងលុយតម្លៃខ្លួនក្រុមហ៊ុនផ្សេងៗមកពីឆ្ងាយមិនឲចូលរួមដេញថ្លៃហើយទុុកក្រុមហ៊ុនដែលស្និតនិងក្រុមហ៊ុនខ្លួនក្នុងខេត្តគ្នាឯងបីឬបួនក្រុមហ៊ុនចូលគ្រាន់តែអមដេញថ្លៃប្រកៀកប្រកិតនិងចំនួនប៉ាន់ស្មានជាក់ស្តែងដូចសកម្មភាពពេលនេះអញ្ចឹង។

ហើយក្រុមហ៊ុនគ្នាគេដែលត្រូវដេញបានដាក់តំលៃក្រោមកន្លះលានឬមួយលានរៀលគេច្បាស់និងទទួលបានការដេញថ្លៃនោះហើយ ព្រោះគេបានតាក់សេរគ្នារៀបបែងចែកគម្រោងទីតាំងគ្នាទុកមុនជាស្រេច កន្លែងនេះក្រុមហ៊ុននេះ ថ្ងៃក្រោយត្រូវក្រុមហ៊ុនផ្សេងបានម្តងជាបន្តបន្តប់វិលជុំតាមលេខរៀងតែគ្នាគេប៉ុន្មានក្រុមហ៊ុនក្នុងខេត្តប៉ុណ្ណោះ។

ទង្វើបែបនេះ ស បញ្ជាក់ឲឃើញថាពុំមានជាលក្ខណៈប្រកួតប្រជែងគ្នាដោយយុត្តិធម៌ក្នុងការដេញថ្លៃទេ។គឺជាការរៀបចំចែកគម្រោងការងារគ្នាស៊ីកិបគេងលុយជាតិតាមបែបអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។

អ្នកដេញថ្លៃរូបនោះគាត់បញ្ជាក់ទៀតថាក្រុមហ៊ុនដែលមកពីឆ្ងាយក្រៅខេត្តទោះជាដេញថ្លៃបាន ក៏នូវតែមិនបានដែរគឺគេកែតម្រូវមិនឲ្យបានទេ។
ដូច្នេះហើយបានជាក្រុមហ៊ុនផ្សេងៗមកជាច្រើនមានបំណងចូលរួមដេញថ្លៃតែត្រូវបង្ខំចិត្តមិនចូលរួម សុខចិត្តទទួលលុយទឹកតែនឹងតំលៃខ្លួនហើយក៏ត្រឡប់ទៅវិញ។
នេះជា មូលហេតុដែលក្រុមហ៊ុនមកចូលរួមដេញថ្លៃជាច្រើនហើយត្រូវមិនចូលវិញ។

ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនសុំសំណូមពរ ដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាបមេត្តាដាក់កម្លាំងចុះសេុីបអង្កេតរឿងមិនប្រក្រតីខាងលើនេះឡើងវិញផងទាន។ ព្រោះស្ទើរគ្រប់គម្រោងដាក់ដេញថ្លៃក្នុងខេត្តសៀមរាបទៅហើយមានកម្មភាពនិងទង្វើដូចៗតែគ្នាជាទំលាប់រៀងមក។

  • អង្គភាពយើងខ្ញុំរិះគន់ដើម្បីស្ថាបនាពុំមានបំណងមូលបង្កាច់ឬជាន់ពន្លិចក្រុមហ៊ុនឬបុគ្គលណាឡើយ និងទទួលរង់ចាំនូវការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57.(.វគ្គ១)