សាកសពមនុស្សមួយចំនួនត្រូវគេគិតថាត្រូវបានរកឃើញ ក្នុងបំណែករបស់នាវាមុជទឹកទីតាន…

សាកសពមនុស្សមួយចំនួនត្រូវគេគិតថាត្រូវបានរកឃើញ ក្នុងបំណែករបស់នាវាមុជទឹកទីតាន…

អាមេរិក៖ ឆ្មាំល្បាតឆ្នេរអាមេរិក បាននិយាយថា សាកសពមនុស្សត្រូវគេជឿថា ត្រូវបានរកឃើញនៅក្នុងបំណែកនៃនាវាមុជទឹក ទីតាន(Titan) ។
បំណែកពីនាវាមុជទឹកដែលផ្ទុះនៅក្នុងពេលធ្វើដំណើរក្នុងទឹកជ្រៅទៅកន្លែងកប៉ាល់ទីតានិក(Titanic) ត្រូវបានគេស្រង់ចេញនៅទីក្រុង St John’s របស់ប្រទេសកាណាដា កាលពីថ្ងៃពុធ។

ក្រុមមន្ត្រីបាននិយាយថា ទ្វារបស់នាវាមុជទឹក និងគម្របខាងក្រោយត្រូវបានរកឃើញក្នុងចំណោមបំណែកទាំងនោះ។
ឆ្មាំល្បាតឆ្នេរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមអ្នកជំនាញវេជ្ជសាស្រ្តអាមេរិកនឹងធ្វើការវិភាគជាផ្លូវការនូវបំណែកសាកសពដែលគេសន្មតិថាជាសាកសព។
ទីភ្នាក់ងារនេះ គឺស្ថិតក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេតលើមូលហេតុនៃគ្រោះមហន្តរាយនេះ។គណៈកម្មការស៊ើបអង្កេតនៃទាហានម៉ារីនរបស់ឆ្មាំល្បាតឆ្មេរ(MBI) នឹងបញ្ជូនភស្តុតាងទៅកាន់កំពង់ផែសហរដ្ឋអាមេរិក សម្រាប់ការធ្វើកោសល្យវិច្ឆ័យនិងការធ្វើតេស្ត៕