ខេត្តសៀមរាប ៖ មេប៉ុស្ដិ៍ស្លក្រាមអសមត្ថភាពភាព ល្បែងជល់មាន់តាមអនឡាញ នៅតែបើកដំណើរការបានដដែលគ្មានញញើញសោះ ទោះបីត្រូវបានមេប៉ុស្តិ៍ចុះទៅធ្វើកិច្ចសន្យាឱ្យបិទហើយក៏ដោយ

ប្រភពពីក្រុមអ្នកញៀនល្បែងដែលមានទីតាំងនៅខាងលិចផ្ទះតាអុច (ក្រោយផ្សារលើ) ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលធ្លាប់មានអង្គភាព ចន tv online ឡាយម្តងរួចហើយបានឲ្យដឹងថា ឋានះត្រឹមមេប៉ុស្តិ៍ស្លក្រាមតូចតាចធ្វើអ្វីទីតាំងលេងល្បែងជល់មាន់ខ្នាយដែកអនឡាញនេះមិនបែកទេ ព្រោះគេមានខ្នងបង្អែកជានគរបាលព្រហ្មទណ្ឌថ្នាក់ក្រុង និងថ្នាក់ខេត្ត ថែមទាំងមានប៉េអឹមព្រហ្មទណ្ឌ ថ្នាក់ក្រុង និងថ្នាក់ខេត្តទៀត ម៉្យាងគេរៀបចំកញ្ចប់អស់ហើយ។

លោកប្រធានការិយាព្រហ្មទណ្ទស្រាល-ធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀម ក៏ដូចជា មេព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប ពុំទាន់អាចទំនាក់ទំនងបាន ដើម្បីសុំធ្វើបទសម្ភាសន៍នៅឡើយទេ។

បើទោះជាយ៉ាងណាក៏ដោយ គោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព ដាក់ចេញដោយរាជរដ្ឋាភិបាល បានហាមឃាត់ដាច់ខាតនូវបនលេងល្បែងស៊ីសង ភ្នាល់គ្រប់ប្រភេទ ទោះជាប្រភេទល្បែងនោះ មើលទៅជាសកម្មភាពកីឡាក៏ ដោយ ឱ្យតែល្បែងចាក់ភ្នាក់ ស៊ីសងជាទង្វើខុសច្បាប់។

ការលេងល្បែងស៊ីសង និងចាក់ភ្នាល់ តែងតែធ្វើឱ្យមនុស្សធ្លាក់ខ្លួនទៅក្នុងអំពើអបាយមុខ ក្លាយជាចោរលួចឆក់ប្លន់ ឬប្រព្រឹត្តិអំពើល្មើសផ្សេងៗទៀត ធ្លាក់ខ្លួនជាប់បំណុលគេជាហេតុដូច្នោះហើយ ទើបរាជរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ដើម្បីឱ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

អាស្រ័យហេតុដូចបានរៀបរាប់ខាងលើសូមលោកឧត្ដមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាបនិងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិតមេបញ្ជាការកងរាជអាវុធហត្ថខេត្តមេត្តាដាក់បទបញ្ជាឲបានតឹងរឹងដើម្បីភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋរផងទាន៕