• ខេត្តបន្ទាយមានជ័យ៖ លោក គាគ ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញ ជួបសំណេះសំណាលនិងសួរសុខទុក្ខកម្លាំងប្រជាការពារភូមិទាំង ០៦ភូមិចំនួន ២០០នាក់នៃសង្កាត់ប៉ោយប៉ែត។

ប្រជាការពារភូមិ ទាំង៦ភូមិនៃសង្កាត់ប៉ោយប៉ែត ចំនួន២០០ នាក់ បានទទួលអំណោយពីលោកចៅសង្កាត់ប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតនៅវេលាម៉ោង០៩នឹង០០នាទី នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នៅសាលាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានប្រាប់ថា ៖ប្រជាការពារភូមិទាំង៦ភូមិ ស្មើ២០០នាក់បានជួបសំណេះសំណាលនិងទទួលអំណោយលើកទុកចិត្តពី លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ម្នាក់ៗ ទទួលបានខោអាវប្រជាការពារភូមិ ១កម្លេ និងថវិការ១ម៉ឺនរៀល ដែលសរុបថវិការចំនួន១៤លានរៀល ។

 

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា៖អំណោយលើកទឹកចិត្តចំពោះប្រជាការពារភូមិចំនួន២០០នាក់មានថវិការនិងសម្លៀកបំពាក់១កម្លេនេះដើម្បីអោយប្រជាការពារភូមិមានឯកសណ្ឋានត្រឹមត្រូវសម្រាប់ធ្វើការបម្រើសន្តិភាពអោយមានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អដើម្បីការពារភូមិមានសុវត្ថិភាពល្អ។

លោកចៅសង្កាត់ប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានផ្តាំផ្ញើ ដល់ប្រជាការពារភូមិទាំង៦ភូមិ ក្នុងសង្កាត់ប៉ោយប៉ែត ត្រូវសហការគ្នាល្អជាមួយកម្លាំងប៉ុស្តិ៍នគរបាលប៉ោយប៉ែត ត្រូវចូលរួមនិងរាយការណ៍ជូនសមត្តកិច្ចជំនាញ ត្រូវលុបបំបាត់បទល្មើសក្មេងទំនើង ក្រុមបងតូចបងធំ និងល្បែងស៊ីសង បទល្មើសគ្រឿងញៀន មិនត្រូវអោយកើតមានក្នុងមូលដ្ឋាន ដើម្បីអោយ ភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាព គ្មានបទល្មើសកើតឡើងផងដែរ៕