ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសម្រាប់ការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧..

ភ្នំពេញ : ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើ្ជញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងការផ្សព្វផ្សាយការការពារក្បួន តម្រាយផ្លូវឃោសនា របស់គណបក្សនយោបាយ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីស្នងការរង ក្រុមជំនួយការ អនុប្រធានផែនការងារ នាយការិយាល័យអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ព្រមទាំងនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងប្រធានគោលដៅការពារ៕