ប៉ូលិសចាប់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ ព្រួតគ្នាកាប់បុរសម្នាក់រងរបួសធ្ងន់ …!

 

ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនជាតិវៀតណាមចំនួនជាង ១០នាក់ ពាក់ព័ន្ធករណីការព្រួតគ្នាកាប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣ នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង។

នៅក្នុងការចំឃាត់ខ្លួនសមត្ថកិច្ចដកហូតកាំភ្លើង និងកាំបិត រួមទាំងវត្ថុតាងមួយចំនួនទៀត។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅត្រង់ចំណុច វីឡាលេខ 03 Y04 នៅក្នុងបរិវេណកាស៊ីណូសៀងហៃរីសត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀងកាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២២០២៣ ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រធាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង. លោក ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ (ប្រុស) ទាំងអស់ជនជាតិវៀតណាម បញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។