ពិតជាមានមន្តអាគមខ្លាំងមែន ផ្ទះមួយកន្លែង សង់រំលោភលើផ្លូវសាធារណៈបានជាសណ្ដំចិត្ត អាជ្ញាធរក្រុងប៉ោយប៉ែត.ឱ្យស្ងាត់ស្ងៀមឈឹង មិនទាន់ឃើញមានការរុះរើ…!

ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ៖កំពុងមានការងឿងឆ្ងល់និងហួសចិត្តយ៉ាងខ្លាំងថា តើ លោក តាំង ហ័រ ឃីម មានមន្តបារមីវិជ្ជាសិល្ប៍.អ្វីក៏ពូកែម្ល៉េះ.ទើបអាចសណ្ដំចិត្តអាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន ក្រុងប៉ោយប៉ែត ឱ្យ ទន់ចិត្តលើកដៃលើកជើងមិនរួច ស្ងាត់ស្ងៀមឈឹង.មិនឃើញមានការចុះអនុវត្តរុះរើ ទាំងដែល ផ្ទះរបស់ បុគ្គលខាងលើ បានសាងសង់សំណង់រឹង ធ្វើពីបេតុង លើដីផ្លូវសាធារណៈរបស់រដ្ឋ យក ធ្វើជាកម្មសិទ្ធិ និង ជាប្រយោជន៍ផ្ទាល់ខ្លួន។ ធ្វើអាជីវកម្មដាក់ជួលឱ្យ ប្រជាពលរដ្ឋក្រីក្រ ដែលចំណាកស្រុក មកពីទីជិតទីឆ្ងាយ យ៉ាងរំភើយ..។សំណង់នេះមានទីតាំង ស្ថិតនៅ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។អ្វីទល់តែសោះបាន។

សូមបញ្ជាក់ផងដែរថា.កន្លងមក អាជ្ញាធរភូមិ សង្កាត់ខាងលើ បានចុះណែនាំធ្វើកិច្ចសន្យាមានស្នាមមេដៃ។តម្រូវឲ្យម្ចាស់ផ្ទះធ្វើការរុះរើ ពីរទៅបីដង មកហើយ..តែរហូតមកដល់ពេលនេះ ពុំឃើញមានការរុះរើអ្វី.ទាល់តែសោះ។

ជុំវិញករណីនេះដែរប្រជាពលរដ្ឋបានលើកឡើងជាសំណួរថា តើមកពីបារមីម្ចាស់ផ្ទះខ្លាំង.ឬ.? ក៏មកពីការអនុវត្តច្បាប់របស់អាជ្ញាធរមិនមានតម្លាភាពជាកំសោយ ឬក៏មានអាថ៌កំបាំង អាមេរិកកាំងចូលហោប៉ៅហើយរឺ..? បានជាអាជ្ញាធរទុកបណ្ដែបណ្ដោយឲ្យបុគ្គលរូបនេះ តាំង ហ័រ ឃីម ធ្វើអ្វីៗបានស្រេចតែអំពើចិត្តមិនមានចំណាត់ការតាមផ្លូវច្បាប់យ៉ាងដូច្នេះ។កន្លងមកគេសង្កេតឃើញថាបើប្រជាពលរដ្ឋស្លូតត្រង់ក្រីក្រធម្មតាវិញ ហ៊ានតែសាងសង់រំលោភលើដីរដ្ឋ ដីផ្លូវ ឬមិនគោរពច្បាប់ទេច្បាស់ជាត្រូវអាជ្ញាធរធ្វើការចុះឲ្យផ្អាកធ្វើកិច្ចសន្យានិងរុះរើមិនអាចសង់ដល់តែរួចរាល់បែបនេះបានទេ អាជ្ញាធរ និងចុះរុះរើ រឹបអូសយកសម្ភារៈសំណង់និងសម្ភារៈជាងជាពុំខានឡើុ៕

ង្គភាពយើងខ្ញុំរង់ចាំទទួលនូវការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្្ធរាល់ម៉ោងធ្វើការ☎️012 48 52 9 8/071 82 222 57..