ខេត្តបន្ទាយមានជ័យ៖ទណ្ឌិតចំនួន១៩នាក់ដែលជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យវិសាខបូជាក្នុងឆ្នាំ២០២៣។

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖នៅខេត្តបន្ទាយមានជ័យមានអ្នកទោសជាប់ពន្ធនាគារចំនួន១.៦០២នាក់ស្រី៨៣នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យវិសាខបូជាឆ្នាំ២០២៣នេះ ព្រៈមហាក្សត្របានប្រកាសព្រៈរាជក្រឹត្យបន្ធូរបន្ថយទោសនិងលើកលែងទោសពី៣ខែទៅ៦ខែមានចំនួន១៩នាក់ក្នុងនោះមានបន្ធូរបន្ថយទោស៣ខែមានចំនួន១៧នាក់និង៦ខែចំនួន២នាក់។

 

លោកបានបញ្ជាក់ថា៖អ្នកទោសដែលកំពុងជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានអនុវត្តតាមច្បាប់ពន្ធនាគារនិងមានការយកចិត្តទុកដាកចំពោះសុខភាពអ្នកជាប់ទោសនិងមានការបណ្តុះបណ្តាលជំនាញដល់អ្នកទោសបុរស់និងស្ត្រីអោយមានជំនាញក្រោយបញ្ចប់ទោសត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារមានចំណេះដឹងយកទៅធ្វើការងារជីវភាពនិងគ្រួសារ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖អ្នកទោសរឺទណ្ឌិតចំនួន១៩នាក់ដែលកំពុងជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានលើកលែងទោសនិងបន្ធូបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិនិងបុណ្យវិសាខបូជាឆ្នាំ២០២៣ពីព្រៈមហាក្សត្រប្រកាសព្រៈរាជក្រឹត្យបន្ធូបន្ថយទោសនិងលើកលែងទោសពី៣ខែទៅ៦ខែ។

លោកបានផ្តាំផ្ញើដល់អ្នកទោសរឺទណ្ឌិតដែលកំពុងជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យក្រោយទទួលបនការលើកលែងទោសនិងបន្ធូបន្ថយទោសតែចេះកែខ្លួនអោយក្លាយជាមនុស្សល្អមិនត្រូវធ្វើអ្វីសង្គមស្អប់ខ្ពើមក្រោយត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារត្រូវរកការងារធ្វើដោយសុចរិតនិងទាងត្រង់៕