ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ២៥៣៥គ្រួសារ ២ ឃុំក្នុងស្រុកក្រឡាញ់..!
ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុក និងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក អមដំណើរឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្ដម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត លោក តាន់ សុរង្ស អនុប្រធានសាខាពន្ធដារខេត្ត តំណាងលោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត និងក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ២៥៣៥គ្រួសារ ស្ថិតនៅឃុំចំនួន២ គឺឃុំតាអាន ចំនួន ១០៧២ គ្រួសារ និងឃុំ ក្រឡាញ់ ចំនួន ១៤៦៣គ្រួសារ ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ សមាជិកសភា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានថ្លឺងនូវការកោតសរសើរពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្ដេច បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា បានបន្តថា ប្រទេសមានសន្តិភាពទើបមានការអភិវឌ្ឍ ប្រជាជនកម្ពុជារស់នៅយ៉ាងសុខដុមរមនា លើនាវាកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ជាអគ្គមគ្គុទេសន៍ដ៏ឆ្នើម ដែលបាននាំនាវាកម្ពុជាឆ្ពោះទៅរកសកលលោកដ៏ស៊ីវិល័យ។
ក្នុងកម្មវិធីនោះដែរ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា បាននាំយកនូវអំណោយដ៏ថ្លៃថ្លាជូនបងប្អូនប្រជាពលរដ្ឋ ក្នុង១គ្រួសារទទួលបានសារុង ១ និងថវិកា ៥ពាន់រៀលផងដែរ។(៊)៊