បែកធ្លាយការពិតហើយការឡើងខ្យងស របស់ទូកនេសាទវៀតណាមខុសច្បាប់ នៅស្រុកស្រែអំបិលខេត្តកោះកុង ពិតជាមានអ្នកកាង ឈ្មោះ យួន ឈីវ ប្រាកដមែន…!
ខេត្តកោះកុង÷មហាជនផ្ទុះការសង្ស័យ បានធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំងថាហេតុអ្វីការនេសាទអូសខ្យងសនិងអ្នកកាងទូកនេសាទជនជាតិយួនខុសច្បាប់ ដែលលួចអូសខ្យងស ក្នុងដែនសមុទ្រនៃឃុំ ថ្មស ស្រុកបទុមសាគរខេត្តកោះកុង ដែលជា បទល្មើស នេសាទយ៉ាងសាហាវបំផុតនោះ បានកើតឡើងយ៉ាងក៏ក្រើកទឹកក៏ក្រើកដីបានយ៉ាងរលូន។ តាមពិតគឺមានមេខ្លោងកាងទូកនេសាទជនជាតិវៀតណាមយ៉ាងពិតប្រាកដមែន។ គឺបុគ្គលម្នាក់នោះមានឈ្មោះយួន ឈីវ ដែលល្បីនៅក្នុងការរករឿងហួងហែងអ្នកដទៃ និងអុកឡុកសង្គម ហ៊ានធ្វើព្យុះធ្វើភ្លៀងតែម្នាក់ឯងក្នុងខេត្តកោះកុង ចេះតែអំពើចិត្ត។
ធ្វើឱ្យបណ្ដារអ្នករកស៊ីមួយចំនួន និង ក្រុមវិនិយោគទុនតូចធំនៅក្នុង ព្រះរាជាណាចក្រកម្ពុជាមិនហ៊ានចូលមកធ្វើការ វិនិយោគទុន ឬដាក់ទុនរកស៊ីធំៗនៅក្នុងខេត្តកោះកុងនេះឡើយ។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋជាច្រើនបានលាន់មាត់តៗគ្នាថាហេតុអ្វីបានជាលោក យួន ឈីវ ហ៊ានកាងបទល្មើសនេសាទនិងហ៊ានកាងទូកល្មើសច្បាប់របស់ទូកនេសាទវៀតណាមទាំងនោះទៅវិញ ។
តាមប្រភព រឿងរ៉ាវទាំងអស់នេះបានទម្លាយថាគឺជាការ ឃុបឃិតបើកដៃស៊ីសំណូកសូប៉ាន់ ជាមួយមន្ត្រីជលផល នាយផ្នែកស្រុកបុទមសាគរ ឈ្មោះលោក ព្រំ សុវណ្ណា នេះតែម្តង។
ហើយចំណុចអូសខ្យងរបស់ទូកនេសាទជនជាតិយួនខុសច្បាប់ទាំងនោះ គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រទឹកដី ឃុំថ្ម ស ពេលពួកគេអូសរួចក៏បើកទូកសំដៅទៅស្រុកស្រែអំបិលខេត្តកោះកុង ដើម្បីសាងខ្យងឡើងឡាន យកទៅប្រទេសវៀតណាមតែម្តង ។
ចំណុចនោះជាទីតាំងឡើងខ្យង ដ៏អាថ៌កំបាំងបំផុតគឺស្ថិតនៅក្នុងផ្ទះសំណាក់ ឈ្មោះ ធួន និង គីមទី ពីព្រោះខាងក្រោយផ្ទះសំណាក់នេះគឺមានផែយ៉ាងធំឆ្កឹមឆ្កៃសម្រាប់ចតទូកឡើងខ្យងស។ រីឯចំណែកផ្លូវចូលខាងមុខផ្ទះសំណាក់វិញក្រោយពេលឡាន វេ អង ឬយីឌុបដែលមកដឹកខ្យង ស បានចូលដល់ក្នុងផ្ទះសំណាក់ផុតរួចរាល់ហើយក៏ចាប់ផ្ដើមបិទទ្វាររបងផ្ទះសំណាក់មិនឲ្យមានបុគ្គលណាឃើញឡើយដើម្បីធ្វើសកម្មភាពលើកដាក់។ ។ យ៉ាងណាមិញដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅស្រុកស្រែអំបិល បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ពួកគាត់បានឃើញទូកអូសខ្យង មកឡើងខ្យងនៅទីតាំងនេះជាយូរណាស់មកហើយ។ ថែមទាំងមានឡានធំៗប្រភេទឡាន វេ អង ផ្លារាប៉មដឹកជញ្ជូនខ្យងជារៀងរាល់ថ្ងៃតែម្ដងមិនដែលអាក់ខាន។ គឺក្នុងមួយថ្ងៃៗយ៉ាងតិចមានពីរបីគ្រឿងឡើងទៅ ។
ជួនមកពេលខ្លះដឹកជញ្ជូនពេលយប់ខ្លះទៀតដឹកជញ្ជូនពេលថ្ងៃតែម្ដង។ ចំណែកនាយផ្នែកជលផលស្រុកបូទុមសាគរ លោក ព្រំសុវណ្ណា ក្រុមសារព័ត៌មានយើងបានព្យាយាមខលទូរស័ព្ទដើម្បីទំនាក់ទំនងសុំការបំភ្លឺ ប៉ុន្តែមិនមានលទ្ធផលនៅក្នុងការឆ្លើយតបឡើង ដោយសារទូរស័ព្ទខលអត់ចូល តែបើខលចូលក៏មិនលើកដែរ ចំណែកលោក ឣ៊ី ម៉េងលាង វិញ ពេលដែលឣ្នកសារពត៌មានខលចូល ហើយក៏និយាយបានត្រឹមតែពីរបីម៉ាត់ រួចឆ្លើយយកឡេះថា កំពុងជាប់ប្រជុំ។
ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបានលើកឡើងថា បើនៅតែទុកឱ្យលោកយួន ឈីវ ធ្វើការដើរអុកឡុកនិងកាង បទល្មើសគ្រប់ទីតាំងគ្រប់ទីកន្លែងនៅក្នុងខេត្តកោះកុងតទៅទៀត ប្រាកដជា ធ្វើឲ្យសង្គមមានភាពចលាចលជាមិនខានឡើយ។
រឿងរ៉ាវឃុបឃិតគ្នាជាប្រព័ន្ធបែបនេះ ប្រជាពលរដ្ឋស្នើសុំដល់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងលោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង មេត្តាជួយទប់ស្កាត់រឿងរ៉ាវឃុបឃិតជាអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោមនេះផងទាន ។
អង្គភាពយើងខ្ញុំរង់ចាំនៅការបកស្រាយបំពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57..