ល្បីទៀតហើយមេឈ្មួញឈ្មោះ(ជឹម)កំពុងប្រើើល្បិចយកឈើត្រាំទឹកបំភ័ណ្ឌភ្នែកមហាជនក្នុងការប្រព្រឹត្តបទល្មើសឈើខុសច្បាប់…!

ខេត្តឧត្ដរមានជ័យ៖មេឈ្មួញជើងខ្លាំងឈ្មោះជឹម ល្បីល្បាញខាងបំភណ្ឌ័ភ្នែកមហាជនក្នុងមុខជំនួញជួញឈើខុសច្បាប់ប្រើក្បាច់ថ្មីលើទឹកដីស្រុកត្រពាំងប្រាសាទ។ខណៈពេលនេះដែរមន្រ្តីជំនាញពាក់ពន្ធ័ក្នុងមូលដ្ឋានជាអ្នកបើកភ្លើងខៀវនិងចេញលិខិតអនុញ្ញាតឲ្យទៅមេឈ្មួញជាលិខិតអនុញ្ញាតស្របច្បាប់ដឹកឈើផ្ទះចាស់ទៅវិញ។

បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋថាមេឈ្មួញដុះស្លែរឈ្មោះ ជឹម រូបនេះតែងតែធ្វើសកម្មភាពទិញប្រមូលឈើជាច្រើនពីអ្នកភូមិយកទៅត្រាំទឹក និងវាយដែកគោលមួយ ដើម្បីបន្លំភ្នែកសមត្ថកិច្ចក្នុងការរត់ការតាមដងផ្លូវដោយសហការជាមន្រ្តីមន្រ្តីជំនាញឧទ្យានុរក្សនិងសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទនិងខាងស្រុកធ្វើឯក្សារាល់ជើងក្នុងការដឹកជញ្ជួានឈើផ្ទះចាស់ទៅលក់ចែកចាត់តាមបណ្ដារខេត្តតាកែវនិងខេត្តកំពតយ៉ាងរលូន។
នេះអាចសបញ្ជាក់ឲ្យឃើញថាត្រីងៀតឆ្លៀតពងដោយមេឈ្មួញឈ្មោះជឹមបានឃុបឃិតជាមួយមន្រ្តីជំនាញស្រុកត្រពាំងប្រាសាទធ្វើឯកសារត់ការស្នើរសុំច្បាប់ដឹកជញ្ជួានឈើថ្មីត្រាំទឹកបន្លំភ្នែកជាឈើផ្ទះចាស់រុះរើទៅធ្វើផ្ទះនៅខេត្តនានា។

ជាក់ស្ដែងនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ មានរថយន្តមួយគ្រឿងម៉ាក យីឌុបប្រាំភ្លៅ ដែលមានក្បាលពណ៌ខៀវ ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ(3A-1452)ចំណុចទីតាំងលើក ភូមិជ្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ចេញពីខាងត្បូងរង្វង់មូលត្រពាំងប្រាសាទ ចម្ងាយប្រហែល ៤០០ម៉ែត្រ បត់ឆ្វេងចូលតាមផ្លូវលំប្រហែលជិត ១០០ម៉ែត្រ ដល់កន្លែងទីតាំងកុំពុងលើកឈើមុខផ្ទះលោក ជឹម ។

តាមប្រភពបានឲ្យដឹងថា នៅចំណុចភូមិឃុំខាងលើ មានផ្ទះក្រុមឈ្មួញជាច្រើន ដែលរកស៊ីប្រកបរបរដើរទិញផ្ទះចាស់ អស់រយៈពេលរាប់ឆ្នាំមកហើយ ក្រុមឈ្មួញទាំងនោះកំពុងកាក់កបប្រកបមុខរបររកស៊ីប្រមូលទិញផ្ទះចាស់ រួចដឹកបន្តតាមរថយន្តខ្នាតយក្ស យកទៅលក់នៅតាមខេត្តតាកែវ និង ខេត្តកំពត ក្នុងមួយខែៗជាច្រើនជើង និងបានបង់លុយឲទៅសមត្ថកិច្ច និងមន្ត្រីជំនាញនៅទីនោះ គិតជាជើង និងគិតជាប្រចាំខែក៏មាន។

ជុំវិញរឿងហេតុនេះតើលោក ជៀល សុផលនាយសង្កាត់រដ្ឋព្រៃឈើស្រុកត្រពាំងប្រាសាទនិងលោកហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទម្ដេចមិនធ្វើការបង្ក្រាប បានជាបណ្ដែរបណ្ដោយឲ្យមេឈ្មួញដុះស្លែរឈ្មោះជឹម ធ្វើព្យុះធ្វើភ្លៀងនិងដឹកជញ្ជួានឈើយ៉ាងអនាធិបតេយ្យកចេញពីស្រុកត្រពាំងប្រាសាទចេញទៅលក់ចែកចាយនៅខេត្តនានាដោយរលូនបែបនេះ.?ឫក៏អស់លោកមានចំណែកក្នុងការទទួលលាភសក្ការៈពីក្រុមឈ្មួញខាងលើបានជាមិនអើពើធ្វើការបង្រ្កាបយ៉ាងដូច្នេះ៕អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57