អាជ្ញាធរខេត្តព្រះសីហនុរកឃើញស.ពបុរសដែលបា.ត់ខ្លួនក្នុងសមុទ្រនៅឆ្នេរអូឈើទាល ហើយ….!

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា សពបុរសវ័យ៤០ឆ្នាំដែលបាត់ខ្លួនកាលពីម្សិលមិញនៅឆ្នេរអូឈើទាល ត្រូវបានកម្លាំងជំនាញរកឃើញហើយនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា នេះ ។ សាកសពបានរកឃើញនៅក្បែរកន្លែងកើតហេតុ ដោយសពបានជាប់នៅខាងក្រោមខ្សែរពោងបណ្តែតទឹក។សូមបញ្ចាក់ថា ជនរងគ្រោះបានបាត់ខ្លួនក្នុងសមុទ្រកាលពីពីវេលាម៉ោជាង១រសៀលថ្ងៃទី១១ ខែមិថុនា ម្សិលមិញ ខណៈជួយកូនឲ្យរួចផុតពីការលង់ទឹក។

ជនរងគ្រោះមានឈ្មោះ ហេង ពិសិដ្ឋ អាយុ៤០ឆ្នាំ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល ដោយបានអង្គុយលេងនៅតូប៨៨៨ និងបានចុះលេងទឹកជាមួយកូនអាយុជាង១០ឆ្នាំ ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុកក៏បានលង់ទឹក និងបាត់ខ្លួន៕