ពេលនេះតារាងបាល់ទះនិងរោងកាហ្វេជាយៗផ្សារក្នងផ្សារក្រុងសៀមរាបស្ទើរក្លាយជាសំបុកបនល្បែងអនឡាយគត់ឆ្នោតរបស់លោកខ្លាហៅ(E12)អស់ហើយអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ …!

ខេត្តសៀ

ខេត្តសៀមរាប៖ ក្រោយពីបណ្តាញសារព័ត៌ជាច្រើ នបានចុះផ្សាយជាហូហែមកនូវល្បែងស៊ីសងចាក់ភ្នាល់ជល់មាន់អនឡាញ ឡូតូបៀរអាប៉ោងកំពុងរីកដុះដាលដូចផ្សិតពេញូទូទាំងក្រុង/ខេត្តសៀមរាប គឺបើកលេងមិនដែលអាក់ខានម្តងណាទេ។តាមប្រភព បច្ចុប្បន្នសកម្មភាពបេីកលេងល្បែងសុីសងជល់មាន់អនឡាញ បៀរ អាប៉ោង ឆ្នោតយ៉ាងគគ្រឹកគគ្រេងនៅតាមក្លិបតារាងបាល់ទះរោងកាហ្វេក្នុងផ្សារកន្លែងទីប្រជុំជនមួយចំនួន ទូទាំង ក្រុង/ខេត្តសៀមរាបរាប់សិបកន្លែង។ ក្លាយជាសំបុកបនល្បែងដ៏សុខសាន្ត របស់ឧកញ៉ាល្បែងអនឡាញនិងឆ្នោតដ៏មានអំណាចធំមហាមេឃឈ្មោះខ្លា ហៅ(E12)អាច ដាក់កូនកញ្ច្រែងឲទទួលភ្ញៀក្រុមអ្នកញៀនល្បែចូលចាក់ភ្នាល់លេងយ៉ាងសប្បាយរពេញក្រុងសៀមរាប។

ā 

ចំពោះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានមិនហ៊ានប៉ះនិងបង្ក្រាបទេ តែបើចុះបង្ក្រាបវិញ គឺបង្ក្រាបបង្អើលដូចទះដៃដេញចាប។កន្លែងខ្លះមិនត្រូវបានចុះមើលផងព្រោះគេដឹងហើយគ្រាន់តែធ្វើមិនដឹង ក៏ជាឆ្នាំងបាយរបស់អស់លោករឺ? តែបើពលរដ្ឋនិងអ្នកសារព័ត៌មានរាយការណ៍ជូនទៅអធិការនិងមេប៉ុស្តិ៍រដ្ឋបាលទាំងបួនសង្កាត់ក្នុងក្រុងសៀមរាបគឺឆ្លើយដដែលៗដូចៗគ្នាចាំចាត់កម្លាំងឲ្យចុះទៅមើលៗៗៗៗៗៗៗៗតែប៉ុណ្ណឹងគឺចប់ស្ងាត់ដូចចោរលួចសេះ ហើយបនល្បែងអនឡាញនិងឆ្នោតមិនដែលនៅឆ្ងាយពីប៉ុស្តិ៍ទេគឺនៅជាប់សំយ៉ាបៗប៉ុស្តិ៍រដ្ឋបាលតែម្ដង។

ដូច្នេះពលរដ្ឋគ្មានជំនឿរនិងទំនុកចិត្តរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងសៀមរាបទៀតទេ។មានតែសំណូមពរដល់ថ្នាក់លើពិសេសលោកអភិបាកខេត្តនិងអភិបាលក្រុងសៀមរាបតែម្តង។

ជាក់ស្ដែងនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៍មានអង្គភាពស្ម័គ្រជាតិយើងខ្ញុំបានចុះផ្តិតយករូបភាពហ្វិចឃ្លីបវីដេអូរជាច្រើនទីតាំងរាប់មិនអស់ក្នុង៤សង្កាត់៖
១-សង្កាត់ស្វាយដង្គំជាង២០ទីតាំងក្រុងសៀមរាប។
២_សង្កាត់ស្លក្រាមក្រុងសៀមរាបជាង១០ទីតាំង។
៣-សង្កាត់សាលាកំរើកជាង១០ទីតាំង។
៤-សង្កាត់គោកចកក៏មិនក្រោមពី ១០ ទីតាំងដែរនិយាយទៅគឺមានច្រើនជាងហ្នឹងរាប់សិបកន្លែងទៀតពោរពេញទៅដោយសំបុកបនល្បែងអនឡាញនិងបៀអាប៉ោងឆ្នោតក្រោមការគ្រប់គ្រងរបស់ឧកញ៉ាល្បែង ខ្លា ហៅ(E12 )ទាំងអស់។
ឃើញសកម្មភាពបែបនេះអង្គភាពយើងខ្ញុំមានតែផ្ដិតយករូបភាពធ្វើការផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំខាងលើជ្រាបជាព័ត៌មាន ថាក្រុងសៀមរាបបច្ចុប្បន្ននិងក្លាយជាសំបុកបនល្បែងយ៉ាងដូច្នេះ! គឺឈប់មានទំនុកចិត្តរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានទៀតហើយ។ព្រោះកន្លងមកបានរាយការណ៍នោះរាយកាណ៍ស្ទើររាប់សិបដងទៅស្នងការ អធិការ មេប៉ុស្តិ៍អស់ហើយតែនៅពុំមានចំណាត់ការអ្វីទាល់តែសោះ គឺនៅតែធ្វើសកម្មភាពបើកចាក់ភ្នាល់លេងកាន់តែច្រើនលើសដើម។

ប្រភពពីប្រជាពលរដ្ឋក៏បញ្ជាក់ប្រាប់បន្ឋែម ថាក្នុងក្រុង/ខេត្តសៀមរាបល្បែងជល់មាន់ ឡូតូ  អនឡាញនិងបៀរអាប៉ោងឆ្នោតយួនថៃមានច្រើនកន្លែងណាស់នៅតាមក្លឹបតារាងបាល់ទះនិងរោងកាហ្វេអេបៗប៉ុស្តិ៍រដ្ឋបាលក្បែរផ្សារទីប្រជុំជន។កំពុងធ្វើសកម្មភាពបេីកឲ្យក្រុមអ្នកញៀនល្បែងសុីសងចូលលេងចាក់ភ្នាល់ចាញ់ឈ្នះរាប់រយពាន់ រាប់មុឺនដុល្លាម៉ាសេរីដូចផ្សារលក់ត្រីទៅហើយ។បង្ករហានីភ័យដល់សន្តិសុខ សង្គម អំពើចោរកម្ម លួចឆក់ប្លន់អំពើហឹង្សាក្នុងគ្រួសារជាដើម។

មហាជនបានលើកឡើងចំៗថា ករណីដែលលោក ខ្លា បេីកបនល្បែងសុីសងខាងលេីនេះបានក៍ដោយសារការបើកភ្លេីងខៀវពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានក្នុងក្រុងសៀមរាបរឺក៏ជាឆ្នាំងបាយរបស់អស់លោក ក៏ថាបាន. ទើបសមត្ថកិច្ចមិនហ៊ានធ្វើការបង្ក្រាបទុកបណ្តែតបណ្តោយឲឧកញ្ញាល្បែងឈ្មោះខ្លាហៅ(E12) ហ៊ានបេីកបនល្បែងដាក់ឲកូនកញ្ច្រែងទទួលអ្នកញៀនល្បែងចូលលេងគ្រប់ច្រកល្ហកបានដោយរលូន មិនខ្លាចរអើលនិងច្បាប់ ឬអាជ្ញាធរបន្តិណាសោះ.!ធ្វើព្យុះធ្វើភ្លៀងស្រេចតែអំពើចិត្ត ជា ពិសេសលោកស្នងការរងទើបចូលទទួលផែនកម្រិតស្រាលថ្មី នួន ស័កចំរើនរិទ្ធ ជំនួសតំណែងលោកផឹង ចិន្តារ៉េត ដែលសន្យាដោះអាវឥលូវដោះហើយ និងលោកដាចំរេីន អធិការនគរបាលក្រុងសៀមរាបអស់លោកមេប៉ុស្តិ៍ទាំងបួនសង្កាត់ ។ ផ្ទុយទៅវិញ អស់លោកកំពុងរក្សាភាពស្ងៀមស្ងាត់ធ្វើពុំមានអ្វីកើតឡើង ។
អស់លោក! គួររួមគ្នាស្តាប់ប្រសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីខ្លះផង។ ដែលលោកខិតខំអំពាវនាវដល់គ្រប់ស្ថាប័នសមត្ថកិច្ចមូលដ្ឋានទូទាំងប្រទេសសហការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ទំរង់គ្របខណ្ឌទូទាំងប្រទេសឲ្យខានតែបាន បើកកន្លែងណាមានបើកលេងល្បែងស៊ីសងខុសច្បាប់កន្លែងនោះអាជ្ញាធរសមត្ថកិច្ចត្រូវទទួលខុសត្រូវដោយខ្លួន។

តាមគោលការណ៍លក្ខណ:សម្បត្តិទាំង៧ចំណុច ភូមិ ឃុំ មានសុវត្តិភាពបាត់ទៅណា? អស់ហេីយ.?បានជាកំពុងផ្គេីនទៅនិងគោលការណ៍របស់រដ្ឋាភិបាលយ៉ាងគឃ្លេីនបែបនេះ.!

  • ពាក់ព័ន្ធការលេងល្បែងជល់មានអនឡាញបៀអាប៉ោងគត់ឆ្នោតគ្រប់ប្រភេទនេះដែរ។នេះមហាជនសូមសំណូមពរយ៉ាងទទូចដល់ នាយឧត្តមសេនីយ៍សតិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិឯកឧត្តមបណ្ឌិតសុខ ផល គណៈកម្មាធិការបង្ក្រាបល្បែងទូទាំងប្រទេស ពិសេស លោក លោក ទៀសីហា អភិបាលនៃគណៈអបាលខេត្តសៀមរាបលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប មេត្តាមានចំណាត់ការក្តៅក្នុងករណីល្បែងសុីសងខុសច្បាប់ខាងលេីនេះផងទានរាល់ថ្ងៃកំពុងល្បីខ្លាំងណាស់ក្នុងខេត្ត/ក្រុងអច្ឆរិយៈមួយនេះ។

អង្គភាពយើងខ្ញុំរិះគន់ដើម្បីស្ថាបនាមិនមានចេតនាចង់មូលបង្កាច់ស្ថាប័នឬបុគ្គលណាម្នាក់ទេ  និងរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ,,☎️012 48 52 98/071 82 222 57