គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រថយន្ត LEXUS RX300បើកបរក្នុងល្បឿនលឿនបានជ្រុលទៅ បុកក្មេងម្នាក់ស្លាប់ភ្លាមៗនឹងងកន្លែង..!

ខេត្តបាត់ដំបង៖មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះកង់ឆ្លងផ្លូវខ្វះ ការប្រុងប្រយ័ត្នត្រូវបានរថយន្តLEXUS RX300ពណ៌ខ្មៅ បុកពេញទំហឹងកើតហេតុនៅវេលាម៉ោង១៧ និង០៥នាទី ល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពនៅពីកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់ឈ្មោះ ឆា នុន អាយុ០៨ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានជិះកង់មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ភ្លាមៗនោះក៏ស្រាប់តែមានរថយន្តLEXUS RX300ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាក ភ្នំពេញ 2R-4209 បើកបរដោយបុរសម្នាក់ឈ្មោះ ស្រូយ គឹមហ៊ីង អាយុ ៣៧ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកក្នេងជិះកង់ពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហើយតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង ធ្វើកំណត់ហេតុប្រគល់សពអោយអាណាព្យាបាលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕