ភ្លៀងធ្លាក់មួយមេធំបណ្តាលលិចផ្លូវជាច្រើនក្នុងក្រុងប៉ោយប៉ែតពលរដ្ឋធ្វើដំណើរជួបការលំបាក..អាជ្ញាធរថាមកពីពលរដ្ឋចោលសម្រាមពាសវាលពាសកាល….!

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងធ្លាក់មួយមេធំបណ្តាលលិចផ្លូវប្រជាពលរដ្ឋទៅមកជួបការលំបាកលិចរាល់ឆ្នាំពេលមានភ្លៀងធំអាជ្ញាធរថាបណ្តាលមកពីស្ទៈសំរាមប្រជាពលរដ្ឋមិនចូលរួមថែរក្សា ។នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ស្ថិតភូមិប៉ាលិលេយ្យពីរសង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានប្រាប់ថា៖នៅក្រុងប៉ោយប៉ែតថ្ងៃនេះមានភ្លៀងមួយមេធំរយៈពេលជិតម៉ោងបណ្តាលលិចផ្លូវក្នុងភូមិប៉ាលិលេយ្យ២ដែលធ្វើឲប្រជាពលរដ្ឋជួបការលំបាកទៅមកឆ្លងកាត់ និងផ្ទៈសំបែងប្រជាពលរដ្ឋដែលទាបៗរលកហូរចូលក្នុងផ្ទៈប៉ៈពាល់សម្ភារៈបណ្តាលខូចខាតអស់ជាច្រើន។

ប្រភពជាច្រើនបានបញ្ជាក់ថា៖ផ្លូវចំណុចនេះបើនិយាយទៅលិចរាល់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងប្រជាពលរដ្ឋពិតជាជួបការលំបាកហូសទៅហើយ សុំសំណូមពរអោយអភិបាលក្រុងប៉ោយប៉ែតលោក គាតហ៊ុល.ចៅសង្កាត់លោក ភោគ លន់ មេត្តាជួយចុះពិនិត្យមើលដោះស្រាយជូនប្រជាពលរដ្ឋកំអោយជួបការលំបាករាល់ឆ្នាំបែបនេះ។សង្ឃឹមថាមានដំណោះស្រាយបានមិនអោយប្រជាពលរដ្ឋលំបាកទៀតឡើយ។

ចំពោះអាជ្ញាធរសង្កាត់ប៉ោយប៉ែតបានបញ្ជាក់ថា៖ទឹកភ្លៀងលិចផ្លូវ១ខ្សែនេះគឺមានរយៈពេលខ្លីអាចស្រកទឹកអស់បើគ្មានភ្លៀងធ្លាក់បន្ត មូលហេតុទឹកភ្លៀងលិចផ្លូវបណ្តាលមកពីស្ទៈសំរាមដែលហូរចូលមាត់លូមិនទាន់ទើបបណ្តាលអោយស្ទៈហើយសុំអោយពលរដ្ឋត្រូវជួយថែរក្សានិងអនាម័យមិនត្រូវចោលសំរាមពាសវាលពាសកាលត្រូវទុកដាក់សំរាមអោយបានល្អនិងចូលរួមមើលប្រព័ន្ធលូនៅពេលទឹកស្ទៈសំរាមត្រូវកាយឬបាចេញអោយហូរលឿនមិនអោយស្ទៈ។

នេះជាការលើកឡើងរបស់អាជ្ញាធរដែលដាក់បន្ទុកពលរដ្ឋចោលសំរាម !ចំពោះពលរដ្ឋក្នុងក្រុងប៉ោយប៉ែត តែងតែរអ៊ូរដាក់អាជ្ញាធរវិញថា សម្រាមគឺក្នុងមួយខែឡានមកយកតែ ២ ដងប៉ុណ្ណោះគរជាពំនូកដូចដំបូកក្លិនស្អុយធ្វើឲប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ តើនេះជាកំហុសរបស់ពលរដ្ឋ.? ឬជាកំហុសរបស់អាជ្ញាធរ?និយាយជារួមក្នុងក្រុងប៉ោយប៉ែតទាំងមូលពោរពេញទៅដោយសំរាមគ្មានអនាម័យធ្វើឲ្យប៉ះពាល់ដល់សុខភាព និងកិត្តិយសក្រុងដែលមានភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនមកស្នាក់នៅនឹងឆ្លងកាត់ក្រុងប៉ោយប៉ែតព្រោះជាច្រកអន្តរជាតិមួយដ៏សំខាន់។
មិនតែប៉ុណ្ណោះធ្លាប់មានពលរដ្ឋជាច្រើនផុសតាមហ្វេសប៊ុកពីបញ្ហាសម្រាមនេះ តែអាជ្ញាធរហាក់បីដូចជាគ្មានសមត្ថភាពដំណោះស្រាយរឿងបញ្ហាសំរាមក្នុងក្រុងនេះដដែល។

ជុំវិញបញ្ហាជំនន់ទឹកភ្លៀងជនលិចផ្លូវនិងសំរាមនេះពលរដ្ឋក្នុងក្រុងប៉ោយប៉ែតសូមសំណូមពរដល់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យនិងលោកអភិបាលក្រុងប៉ោយប៉ែតនិងស្ថាប័នពាក់ព័ន្ធ។ត្រូវយកចិត្តទុកដាក់ដោះស្រាយរឿងបញ្ហាសម្រាមនេះជាបន្ទាត់ផងទានកុំចាំតែបន្ទោសពលរដ្ឋ។នេះគ្រាន់តែជាភ្លៀងដើមឆ្នាំផងចុះទម្រាំដល់ពាក់កណ្ដាលវស្សាវិញតើទៅជាយ៉ាងណា?៕

រិះគន់ដើម្បីស្ថាបនាគ្មានគំនិតញោះញង់មួលបង្កាច់ចំពោះស្ថាប័នអាឡើយ។

អង្គភាពយើងខ្ញុំរង់ចាំនៅការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ,☎️01248 52 98/071 82 222 57..