កណ្ដាល៖នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ០៩ និង ០០ នាទី នៅចំនុច ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មានករណីភ្ញាកផ្អើល ប្រជាពលរដ្ថប្រទះឃើញសាកសពនៅក្នុង វ៉ាលី ដែលគេយកមកប្លុងចោល។

ក្រោយពីកើតហេតុនេះ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋានស្រុកពញាឮ បានចុះដល់ទីតាំងសព ដើម្បីពិនិត្យទីតាំង និងឆែកកាម៉េរាសុវត្ថិភាពដែលនៅជុំវិញកន្លែងកើតហេតុ រកមុខសញ្ញា។

សាកសព: ជាមនុស្សប្រុស អាយុ ប្រហែល ជា៣០ឆ្នាំ ជនជាតិបរទេស (សង្ស័យជនជាតិចិន)
-នៅលើសាកសពមានស្នាមរបួសបាក់ឆ្អឹង,ផុងរលាក្បាល និងដាច់ម្រាមដៃ (អាចជាការធ្វើទារុណកម្មមុនពេលសម្លាប់)
-វត្ថុតាងនៅនឹងកន្លែងមានដូចជាក្រណាត់ និងវ៉ាលីពណ៍ខ្មៅ ចំនួន ០២។
ខណៈពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យនិងប្រកាសរកសាច់ញាតិរបស់សព។
និងកំពុងស្វែងរកវត្ថុតាងបន្ថែមនិងតម្រុយដើម្បីឈានទៅចាប់ខ្លួនឃាតករមុខផ្ដន្ទាទោសតាមផ្លូវច្បាប់៕