
លោប៊ុត បុប្ផា ប្រធានមន្ទីរនិងវិចិត្រសិល្បៈខេត្តព្រះសីហនុនិងសហការីចុះពិនិត្យនិងវាយតម្លៃ..
ថ្ងៃចេញផ្សាយៈ June 1, 2023
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តព្រះសីហនុ និងសហការី បានអមដំណើរក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដឹកនាំដោយឯកឧត្ដម អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌ ចុះពិនិត្យនិងវាយតម្លៃ សមុច្ច័យកុលាលភាជន៍ដែលមន្ត្រីនៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រស្រង់យកពីទីតាំងសំពៅលិច ក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី មករក្សាទុកនៅទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ចំនួន១ទីតាំង និងនៅសាលាហ្វឹកហ្វឺនកងទ័ពជើងទឹកចំនួន៣ទីតាំង។
សមុច្ច័យកុលាលភាជន៍មានចំនួនច្រើន ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចានឆ្នាំង ដែលដុតក្នុងកំដៅខ្ពស់ និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់មួយចំនួននៅប្រទេសថៃឡង់ដូចជា៖ ឡមេណាមណយ ខេត្តសុីង្ហបុរី ឡស្រីសជនាល័យ ស្រុកសុវណ្ណកលោក ខេត្តសុខោទ័យ និងភាជន៍ផលិតបែបប្រពៃណីនៅតាមភូមិក្បែរក្រុងអយុធ្យា ដែលមានអាយុកាលរវាងស. វ.ទី១៥ – ១៧ នៃគ.ស.៕