
កម្លាំងជំនាញស្រុកអង្គស្នួលសហការជាមួយប៉ុស្តិ៍ពើកបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន០៨នាក់…!
ខេត្តកណ្តាល៖ ជនសង្ស័យប្រុសស្រីចំនួន០៨នាក់ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួលសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩:៣០នាទី ចំណុចបន្ទប់ជួលលេខ២ និងលេខ៧ ស្ថិតនៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៨នាក់ដែលឃាត់ខ្លួនក្នុងនោះមានស្រីម្នាក់ និងមានសារធាតុញៀនក្នុងទឹកនោម(+)៖
១-ឈ្មោះ ចាន់ វ៉ាន់សាក់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាប់មាន់ នៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។
២-ឈ្មោះ ស៊ន ឆានឈុន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈេី នៅភូមិព្រៃលួង ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។
៣-ឈ្មោះ លី យូឡុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លេីង នៅភូមិត្រពាំងឈូក ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។
៤-ឈ្មោះ ឡឹម ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។
៥-ឈ្មោះ វ៉ន វ៉ាត់ធី ហៅវិន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរជួញដូរ)ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១លេីក រយៈពេលឆ្នាំ៦ខែ បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
៦-ឈ្មោះ សាត ស៊ីវលី ហៅស្រីលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។
៧-ឈ្មោះ មាស សំបូរ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាប់មាន់ នៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល(ប្រេីប្រាស់)។
៨-ឈ្មោះ អ៊ុក ពិសិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាប់មាន់ នៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល(ប្រេីប្រាស់)។
វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន ០២កញ្ចប់=៤២,៦១g(ធំ១=៣៩,៦០g មធ្យម១=៣,០១g) ។
-ម៉ូតូ០៤គ្រឿង
១-ម៉ាក beat ពណ៌ស ផ្លាកលេខកណ្តាល1AK-0242
២-ម៉ាកហុងដាទ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1B.4811
៣-ម៉ាកហុងដាទ្រីមសង់ C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ
៤-ម៉ាកហុងដាទ្រីមសង់ C125 ពណ៌ក្រហម ផ្លាកលេខកណ្តាល1HM.4173
-អត្តសញ្ញាណប័ណ្ណ០២សន្លឹក(ឡឹមម៉ៅ និង វ៉នវ៉ាត់ធី)
-ទូរសព្ទដៃ០៧គ្រឿង (១-realme ២-Iphone12 ៣-Iphone6 ៤-IphoneXmex ៥-Vivo ៦-ចុចពិលគ្រឿង)
-ឧបករណ៍ប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
តាមសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក ទទួលព័ត៌មានពីមហាជនមកថាមានមុខសញ្ញាជួញដូរនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួលភូមិឃុំកេីតខាងលេី។ ក្រោយទទួលព័ត៌មានបានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកេីតហេតុ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ មាស សំបូរ ដេីរចេញពីបន្ទប់ជួលលេខ៧ ធ្វេីការសួរនាំទេីបឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យបាន ០៧នាក់ទៀត នៅបន្ទប់ជួលលេខ៧ ឃាត់០៤នាក់ និងបន្ទប់ជួលលេខ២ ឃាត់០៣នាក់ស្រី០១នាក់ សួរនាំបន្តតាមនីតិវិធី។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប៉ុស្តិ៍ កម្លាំងផ្នែកជំនាញ ម្ចាស់ផ្ទះជួល និងនៅចំពោះមុខជនសង្ស័យ បានធ្វេីការឆែកឆេរបន្ទប់ជួលលេខ៧ រកឃេីញថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ ឧបករណ៍ប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន និងឆែកឆេរបន្ទប់ជួលលេខ២ រកឃេីញថ្នាំញៀនម៉ាទឹកកក១កញ្ចប់មធ្យម ឧបករណ៍ប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចាន់ វ៉ាន់សាក់ ឆ្លេីយសារភាពថា៖ ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំជារបស់ខ្លួន មានបងម្នាក់មិនស្គាល់ យកមកឱ្យខ្លួនទុកលក់បន្តឱ្យមុខសញ្ញានៅខេត្តកំពង់ឆ្នាំង និងចែកបក្ខពួកលក់បន្តខ្លះ និងប្រេីប្រាស់ខ្លះ។ ឈ្មោះ វ៉នវ៉ាត់ធី ឆ្លេីយថា៖ ថ្នាំញៀនម៉ាទឹកកក១កញ្ចប់មធ្យមជារបស់ខ្លួន ទិញពីមុខសញ្ញាមិនស្គាល់ តម្លៃ១០ម៉ឺនរៀល ទុកប្រេីប្រាស់ខ្លះជាមួយបក្ខពួកនិងលក់បន្តខ្លះ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញស្រុកអង្គស្នួល កំពុងសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕