ល្បីទៀតហើយតាកែវ ពិតជាខ្លាំងមែន.!គ្រាន់តែរឿងស៊ីផ្លេរឡានអោយយកឡានចេញសោះផ្លូវចង្អៀតមន្ត្រីនគរបាលម្នាក់ហ៊ានយកដំបងវាយក្បាល បុរសម្នាក់បណ្តាលអោយរងរបួសជាទម្ងន់ …!

 

ស្រុកគិរីវង់ ៖ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ពានមេម៉ាយភូមិទួលស្វាយឃុំអង្គប្រាសាទ នៅ ថ្ងៃទី ២៤ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៩ នឹង ៣៧ នាទី មុនពេលកើតហតុជនរងគ្រោះ ឈ្មោះ ជាន រស្មី អាយុ ៤១ឆ្នាំ ភេទប្រុសជនជាតិខ្មែរបច្ចុប្បន្នរសនៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំស្រុកគីរីវង្ស ខេត្តតាកែវ ។

បានរៀបរាប់រឿងហេតុថា ខ្លួនគេបានជិះរថយន្តមកដល់ចំណុចខាងលើដោយផ្លូវតូចចង្អៀតទើសរថយន្តឈប់ចតលើផ្លូវខាងមុខទៅមិនរួចបានស៊ីផ្លេរ២លើកអោយរថយន្តនោះបើកអែបគៀនបន្តិច បន្ទាប់មកមាននារីម្នាក់ដែលត្រូវជាសង្សាររបស់ឈ្មោះ អ៊ួន ឆាន់ ជាជនដៃដល់ដែលស្ថិតនៅក្នុងវង់ផឹកស៊ីបានដើចេញមកជេរប្រមាថមកលើជនរងគ្រោះហើយជនបង្កឈ្មោះ អ៊ួន ឆាន់ ដែលជាមន្រ្តីនគរបាលអធិការស្រុកគិរីវង់ដែលមានវត្តមាននៅក្នុងនោះដែរ ក៏បានដើរមកជេរប្រមាថមកលើជនរងគ្រោះបន្ថែមទៀត ក្រោយមក ឈ្មោះអ៊ួន ឆាន់ ក៏បានស្ទុះយកដំបងវាយមកលើជនរងគ្រោះចំនួន៣ដំបងបណ្តាលអោយហូរឈាមស្រោចខ្លួនរងរបួសក្បាលយ៉ាងទំងន់ហើយឈ្មោះ អ៊ួន ឆាន់និងសង្សារខ្លួនក៍រត់បាត់អស់ទៅ ។

បន្សល់ទុក្ខនៅម៉ូតូ ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ( 1 X -3341) ១គ្រឿងនិងមានកាត នគរបាលជាតិមួយសន្លឹក។

ពាក់ព័ន្ធនឹងករណីនេះដែរអ្នកសារព័ត៌មានយើងបានខលទំនាក់ទំនងទៅលោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគ្រីវង្សលោកបានបកស្រាយបញ្ជាក់ថា រឿងនេះកំពុងបន្តនិតិវិធីហើយ និងក៏ធ្វើរបានរាយការណ៍ជូនទៅលោកស្នងការដែរ។

ជុំវិញករណីនេះដែរប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ក៏ដូចជាជនរងគ្រោះ មានការភ័យខ្លាច និងទន្ទឹមរងចាំមើលថា.! តើលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោក យុក សារ៉ាត់ អធិការស្រុកគ្រីវង្សមានវិធានការណ៍និងសមត្ថភាពអាចនាំខ្លួនជនបង្ករ ចំពោះមន្រ្តីនគរបាលក្រោមឪវ៉ាតរបស់លោកម្នាក់នេះមកទទួលទោសកំហុសចំពោះមុខច្បាប់បានដែរឬទេ? ព្រោះបច្ចុប្បន្នខេត្តតាកែវកំពុងមានរឿងអាស្រូវអ័ក្សកេរ្តិ៍ឈ្មោះល្បីខ្លាំងណាស់៕

អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ☎️012485298/071822225