
ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីជាប្រព័ន្ធនោះ គឺ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានដីធ្លីក្នុង តំបន់វិនិច្ឆ័យ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនថាវាបាន ត្រឹមត្រូវអស់ហើយ..
កំពង់ឆ្នាំង ៖ លោក សុខ សន្ធី អភិបាលរងស្រុកទឹកផុស បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅ ក្នុងឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវ កែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ទាំងថ្ងៃបុណ្យទាន ផ្សេងៗ ការអំពាវនាវរបស់អភិបាលរងស្រុក ក្នុងឱកាសដែល លោកអញ្ជើញចូលរួមក្នុងពិធីប្រកាសបិទផ្សាយជា សាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋនៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ខែកក្កដា នៅបរិវេណសាលាបុណ្យវាលស្បូវ ស្ថិតក្នុងឃុំតាំងក្រសាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងជានាយករងចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំងបានថ្លែងថា ពិធីប្រកាសបិទផ្សាយនៅថ្ងៃនេះ គឺជា ដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការនៅវាល ចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ និងត្រូវ រៀបចំដោយមន្រ្តីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដី នៅក្នុងតំបន់វិនិច្ឆ័យខាងលើ។
លោកអនុប្រធានមន្ទីរបានថ្លែងបន្តទៀតថា ដោយអនុវត្តន៍ តាមគោលនយោបាយ អនុវិស័យនៃការចំបញ្ជីដីធ្លីជាលក្ខណៈ ប្រព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យដីធ្លី ក្រុម ការងាជំនាញក្រោយពីការវែងវែងបញ្ចប់ បានប្រកាស បិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មាន ប្រភេទដីលំនៅដ្ឋាន ដីស្រែចំការ និងដីផ្សេងៗទៀត។ ក្នុងការ បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជី ដីធ្លីលក្ខណៈជាប្រព័ន្ធស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លី ហើយ ត្រូវបានបិទផ្សាយរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃបិទផ្សាយ ដោយមានគណកម្មការរដ្ឋបាល និងមន្រ្តីជំនាញសុរិយោដី ប្រចាំការដើម្បីពន្យល់អំពីទិន្នន័យទាំងឡាយនិងក្បាលដី ទទួលពាក្យបណ្ដឹង និងដោះស្រាយ។
ក្នុងឱកាសនោះដែរលោកឈុន សុខកុម្ភ:អនុប្រធានមន្ទីរបានបន្តថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីជាប្រព័ន្ធនោះ គឺ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានដីធ្លីក្នុង តំបន់វិនិច្ឆ័យ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនថាវាបាន ត្រឹមត្រូវអស់ហើយឬនៅ ប្រសិនបើមិនត្រឹមត្រូវអាចប្ដឹង ជំទាស់ដើម្បីសើរើ ពិនិត្យមើលឡើងវិញ។ លោកបានបញ្ជាក់ថា ក្រោយពីបិទផ្សាយរយៈពេល ១៥ថ្ងៃហើយពិនិត្យឃើញថា គោលបំណងនៃការបិទផ្សាយ ឯកសារជាសាធារណៈនៃការចុះបញ្ជីធ្លីជាលក្ខណៈប្រព័ន្ធនេះ ដើម្បីធានាឱ្យបានត្រឹមត្រូវទាំងផ្នែកច្បាប់ និងទុកឱកាស អ្នកកាន់កាប់ អ្នកពាន់ព័ន្ធធ្វើការតវ៉ាកែតម្រូវលើឯកសារ មិនទាន់ត្រឹមត្រូវ ហើយការតវ៉ាទុករយៈពេល ១៥ថ្ងៃ ដោយមានមន្រ្តីជំនាញរងចាំពន្យល់ ដោះស្រាយ និងទទួលប ណ្ដឹង។ បន្ទាប់ពីទទួលបានទិន្នន័យក្បាលដីត្រឹមត្រូវ អស់ហើយទើបចេញវិញ្ញាបណ្ណប័ត្រសម្គាល់អចលនវត្ថុជួន ប្រជាពលរដ្ឋយកទៅប្រើប្រាស់។
គួរបញ្ជាក់ថាតាមរបាយការណ៍របស់លោក សុខ សម្បត្តិ ប្រធានភូមិបាលស្រកទឹកផុសសម្រាប់តំបន់វិនិច្ឆ័យក្នងឃុំតាំងក្រសាំងសរុបមាន១២ភូមិ ក្នងនោះភូមិវាលស្បូវ គឺជាភូមិទី១២ ហើយក៍ជាភូមិចុងក្រោយនៃការងារមន្រ្តីជំនាញរបស់ក្រុមទី១នៃមន្ទីរសូរិយោដីខេត្ត ដែលក្រុមកាងារបានអនុវត្តតាមនិតិវិធីនៃដំណាក់កាលនីមួយៗរហូតដល់ការបិទផ្សាយជាសាធារណ:នៃការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណ:ប្រព័ន្ធហើយទទូលបាន ការកំណត់ព្រំ និងវិនិច្ឆ័យភូមិវាលស្បូវ សរុប ៤១១៥ក្បាលដី ការប្រមូលទិន្ទន័យ សរុប ៤១១៥គ្រួសារ ក្នុងនោះដីកសិកម្មចំនួន៣៤០២ក្បាលដី ដីលំនៅឋានចំនួន៦៩៨ក្បាលដី ដីទូលអ្នកតាចំនួន០៤ក្បាលដី ដីសាលាឆទានចំនួន០៦ក្បាលដី ដីសាលារៀនចំនួន០២ក្បាលដី ដីរួមភូមិចំនួន០២ក្បាលដី ដីស្ថានីយ៍រថភ្លើងចំនួន០១ក្បាលដី ៕