ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ករណីនេះបង្កឡើងនៅក្រុងប៉ោយប៉ែត..!
ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ត្រូវបានកសាងសមណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ជនជាតិថៃចំនួន៦នាក់មាន១.ឈ្មោះ SURADAT OUNOHENG ភេទប្រុសអាយុ១៩ឆ្នាំ ២.ឈ្មោះ NAKRIN ARKAROS ភេទប្រុសអាយុ២២ឆ្នាំ ៣.ឈ្មោះ PARINTORN JIESAK ភេទប្រុសអាយុ២០ឆ្នាំ ៤.ឈ្មោះ ISSARA SAIROONG ភេទប្រុសអាយុ២១ឆ្នាំ ៥.ឈ្មោះ THANAPAT MUSIPAT ភេទប្រុសអាយុ២១ឆ្នាំ ៦.ឈ្មោះ SITTICHAI WONGLAKORN ភេទប្រុសអាយុ២៣ឆ្នាំដែលស្នាក់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នៅចំណុចភូមិខាងលើមានជនរងគ្រោះចំនួន៣នាក់ជាពលរដ្ឋខ្មែរបានជិៈម៉ូតូកង់បីដឹកដែកទៅធ្វើការដល់ចំណុចផ្លូវបំបែកបានរាដៃសំឆ្លងស្រាប់តែជនជាតិថៃដែលម៉ូតូកង់បី១គ្រឿងទៀតចុះមកជេប្រមាណនិងស្ទុះទៅវ៉ៃដែលមានបក្ខពួកចុះពីលើផ្ទៈជួលប្រមាណជាង១០នាក់មកជួយដោយមានដំបូងដុំថ្មទៅវិញទៅមកបណ្តាលរបួសខ្មែរម្នាក់និងថៃម្នាក់ដែលបង្កបែកក្បាលហូរឈាមហើយភ្លាមៗកម្លាំងនគរបាលនិងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ឃាត់ខ្លួនជនជាតិថៃដែលបង្ករបួសស្នាមនិងប្រើហឹង្សាបានចំនួន៦នាក់។
លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនបង្កជាជនជាតិថៃ៦នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕