ស្ត្រីម្នាក់ផឹកថ្នាំពុលព្រោះអត់ចិត្តខឹងប្ដីមិនមកមើលខ្លួនឈឺរវល់ទៅជួយធ្វើស្រែបងប្អូន…!

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍ស្រ្តីផឹកថ្នាំពុលធ្វើអត្តឃាតខាងលើ នៅចំណុចផ្ទះរបស់ឈ្មោះ ខាត់ សល់ ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ ករណីពុលថ្នាំទទួលព័ត៌មានពីលោកមេភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកានឲដឹងថា មានស្រ្តីម្នាក់ផឹកថ្នាំពុលធ្វើអត្តឃាត ពេលសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកបាកាន ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេកក៏ស្លាប់ទៅ ។

ស្រ្តីរងគ្រោះឪឈ្មោះ សឿន សល់ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស្នាក់នៅផ្ទះ(អ៊ុំ)កន្លែងកើតហេតុ សមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារផឹកថ្នាំស្រូវ សម្រាប់សម្លាប់សត្វល្អិត មូលហេតុៈ អន់ចិត្តប្ដីទៅជួយធ្វើស្រែបងប្អូនមិនមកមើលខ្លួនកំពុងឈឺ ក្រោយពេលធ្វើកំណត់ហេតុរួចក៏ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។