
ទៀតហើយរថយន្តទំនើប Rang Rover ឆេះខ្ទេចគ្មានសល់..!
ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ៣០ នាទីយប់ មានករណីឆេះរថយន្តមួយគ្រឿងម៉ាក់ Rang Rover ពាក់ស្លាកលេខភ្នំពេញ ២BB ៣៧៨៧ ដែលមានម្ចាស់រថយន្តឈ្មោះ ផន សុភា ជនជាតិ ខ្មែរ រស់នៅភ្នំពេញ នឹងអ្នកបើកបររថយន្តឈ្មោះ Ren Houan ជាជនជាតិ ចិន (អ្នកជួលរថយន្ត) ដែលស្ថិតក្នុងចំនុច ភូមិ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មូលហេតុ: តាមការឆ្លើយបំភ្លឺរបស់អ្នកបើកបររថយន្តបណ្តាលមកពីឆ្លងចរន្តប្រពន្ឋ័ភ្លើងក្នុងរថយន្ត។
ការខូចខាតរួមមានរថយន្តចំនួន០១គ្រឿងឆេះអស់ទាំងស្រុង។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត។
រថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ៕