សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនម្នាក់បើករថយន្ដបុកគេហើយបន្តបើករត់

ខេត្តព្រះសីហនុ៖ជនជាតិចិនម្នាក់បើករថយន្ដទំនើបបុករថយន្ដ១គ្រឿងទៀតរួចព្យាយាមបើករត់គេចតែត្រូវសមត្ថកិច្ចឃាត់ខ្លួននិងឱ្យដោះស្រាយជាមួយភាគីរងគ្រោះ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ ឯករាជ្យ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុកាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុបុរសចិនម្នាក់បានបើកបររថយន្ដម៉ាក Audi ផ្លាកលេខ ភ្នំពេញ2BM-6235 តាមផ្លូវឯករាជ្យមកពីរង្វង់មូលតោពីរ។មកដល់មុខកាស៊ីណូជីន ប៉ី ទី១ស្រាប់តែបើកចូលផ្លូវផ្ទុយគ្នាជ្រុលទៅបុករថយន្ដម៉ាកព្រូសផ្លាកលេខ ភ្នំពេញ2BI-6702។ ពេលនោះថយន្ដព្រូសក៏ប្លោងទៅបុករថយន្ដ១គ្រឿងទៀត ម៉ាកCRV ផ្លាកលេខ ភ្នំពេញ2AC-9294ដែលឈប់ចតលើចញ្ចើមផ្លូវបណ្ដាលឱ្យខូចខាតយ៉ាងដំណំ។


ក្រោយមករថយន្ដបង្កហេតុបានព្យាយាមបើករត់គេចតែត្រូវប្រជាពលរដ្ឋនិងសម្ថកិច្ចឃាត់បាននៅជិតផ្សារលើខេត្តព្រះសីហនុ៕