ពិតជាមានអំណាចធំមែនលោកខ្លាហៅ(E12)អាចបើកល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ ប៊ៀរ អាប៉ោង ជ្រកក្រោមស្លាកក្លឹបតារាងបាល់ទះនិងរោងកាហ្វេពេញទូទាំងក្រុងសៀមរាបអាជ្ញាធរបានតែសន្យាខ្យល់ …!
សៀមរាប៖ ក្រោយពីបណ្តាញសារព័ត៌ជាច្រើ នបានចុះផ្សាយជាហូហែមកនូវល្បែងស៊ីសងចាក់ភ្នាល់តាមប្រព័ន្ធទូទស្សអនឡាញជល់មាន់ឡូតូបៀរអាប៉ោងកំពុងរីកដុះដាលដូចផ្សិតពេញូទូទាំងក្រុង)ខេត្តសៀមរាប គឺបើកលេងមិនដែលអាក់ខានម្តងណាទេ។ថែមទាំងរហូតដល់មានលោកឧត្តមសេនីយ៍ត្រីម្នាក់ឈ្នោះ ផឹង ចិន្តារ៉េតធ ទទួលផែនព្រហ្មទណ្ឌកំរិតស្រាលបានមានប្រសាសន៍យ៉ាងក្តែងៗសន្យាថា៖ក្នុងខេត្តសៀមរាបនេះបើសិនជាមានអនឡាញត្រង់ណាមួយ ចង្អុលបង្ហាញកំពុងធ្វើសកម្មភាពមែន (បើខ្ញុំមិនចាប់ទេ.! ខ្ញុំក៏បកខោអាវចេញដែរ.!)។តែបើចំពោះល្បែងឆ្នោតកន្ទុយលេខអាចមានខ្លះដោយសារខ្លះមានច្បាប់ម្លោះហើយល្បែងដែលអត់ច្បាប់ជ្រជ្រៀតជាមួយធ្វើឲសមត្ថកិច្ចពិបាកស្វែងរក។
តែការសន្យារបស់លោកឧត្តមសេនីយ៍ត្រីូរូបនេះដូចជាគ្មានប្រសិទ្ធភាពបន្តិចទាល់តែសោះកន្លងមកក៏ដូចជាបច្ចុប្បន្នសកម្មភាពបេីកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូទស្សអនឡាញ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេងព្រោងព្រាតនៅតាមក្លិបតារាងបាល់ទះនិងរោងកាហ្វេមួយចំនួន ទូទាំង ក្រុង/ខេត្តសៀមរាប ដែលមានម្ចាស់ស្ដេចក្រាញ់មានអំណាចធំមហាមេឃមានឈ្មោះខ្លា ហៅ(E12)អាច ដាក់កូនកញ្ច្រែងឲទទួលភ្ញៀក្រុមអ្នកញឿនល្បែចូលចាក់ភ្នាល់លេងយ៉ាងសប្បាយ។ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះនិងបង្ក្រាបឡើយ តែបើចុះបង្ក្រាបវិញ គឺ បង្អើលៗធ្វើឲ្យតែល្អមើលបំភ័ណ្ឌឆ្ពិនភ្នែកមហាជន តែមិនបានមួយចំអិនកំពិសផងគឺបើកលេងខ្លាំងលើសដើមជាធម្មតា។
ជាក់ស្ដែងនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៍មានអង្គភាព(គេហទំព័រស្ម័គ្រជាតិ)យើងខ្ញុំបានចុះផ្តិតយករូបភាពជាឃ្លីបវីដេអូរជាច្រើនទីតាំងដូចជា៖
១-ក្លិបតារាងបាល់ទះភូមិវិហារចិនសង្កាត់ស្វាយបង្គំក្រុងសៀមរាប។
២_ក្លិបតារាងបាល់ទះអង្គរ ហៅការ៉េប្រាំបីភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំក្រុងសៀមរាបជារបស់ តា(ស)ឬតាទន្លេ។
៣-រោងកាហ្វេផ្លូវបេតុងខាងលិចសាលាមុខនាគចម្ងាយ ១០០ ម៉ែត្រនៅភូមិវាលសង្កាត់គោកចកក្រុងសៀមរាបជារបស់ លោកសីហា។
៤-ហាងកាហ្វេស្រីមុំមាត់ស្ទឹងភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាប។
៥-តារាងបាល់ទះបងម៉ាប់ស្ថិតនៅខាងត្បូងប៉ុស្តិ៍ស្លក្រាមចំងាយប្រហែល ១០០ ម៉ែត្រភូមិបឹងដូនប៉ាសង្កាត់ស្លុក្រាមក្រុងសៀមរាបជារបស់ចែណារី និងនៅមានកន្លែងផ្សេងជាច្រើនទៀត។
ប្រភពពីប្រជាពលរដ្ឋប្រាប់ ថាក្នុងក្រុង/ខេត្តសៀមរាបល្បែងជល់មាន់ ឡូតូ តាមប្រព័ន្ធទូរទស្សន៍អនឡាញនិងបៀរអាប៉ោងមានច្រើនកន្លែងណាស់នៅតាមក្លឹបតារាងបាល់ទះនិងរោងកាហ្វេជ។កំពុងធ្វើសកម្មភាពបេីកឲ្យក្រុមអ្នកញៀនល្បែងសុីសងចូលលេងចាក់ភ្នាល់ចាញ់ឈ្នះរាប់រយពាន់ រាប់មុឺនដុល្លាដែលបង្ករហានីភ័យដល់សន្តិសុខ សង្គម អំពើចោរកម្ម ហឹង្សាក្នុងគ្រួសារជាដើម។ល។
ជាពិសេសក្នុងមូលដ្ឋានភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលក្រសួងមហាផ្ទៃដាក់ជូនមក។
មហាជនបានលើកឡើងចំៗថា ករណីដែលលោក ខ្លា បេីកកន្លែងល្បែងសុីសងខាងលេីនេះបានក៍ដោយសារមានសញ្ញាភ្លេីងខៀវពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានរបស់ផងខ្លួនដែរ រឺក៏ជាឆ្នាំងបាយរបស់អស់លោក ឬក៏យ៉ាងណា ? ទើបសមត្ថកិច្ចមិនហ៊ានធ្វើការបង្ក្រាប។ទុកបណ្តែតបណ្តោយឲលោកខ្លាហៅ(E12) អាចហ៊ានបេីកល្បែងដាក់ឲកូនកញ្ច្រែងទទួលអ្នកញៀនល្បែងចូលលេងគ្រប់ច្រកល្ហកបានដោយរលូន មិនខ្លាចរអើលនិងច្បាប់និងអាជ្ញាធរបន្តិណាសោះ.!ធ្វើព្យុះធ្វើផ្គរស្រេចតែអំពើចិត្ត ជា ពិសេសលោកដាចំរេីន អធិការនគរបាលក្រុងសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ផឹង ចិន្តារ៉េតស្នងការរងទទួលផែនកំរិរស្រាលដែលបានសន្យាចំពោះមហាជលនិងអ្នកសារព័ត៍មានថាមិនឲមានល្បែងទូទស្សអនឡាញកើតមានទេ។ ផ្ទុយទៅវិញ អស់លោកកំពុងរក្សាភាពស្ងៀមស្ងាត់ធ្វើ ហី.ហី ឮត្រដោក សឹកមាត់ក្របី ។
ដំរីងាប់មិនអាចយកចង្អេរមកបាំងជិតបានឡេីយ អស់លោកអ្នកមានសិទ្ធអំណាចអេីយ.! គួររួមគ្នាស្តាប់ប្រសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីខ្លះផង ដែលលោកខិតខំអំពាវនាវដល់គ្រប់ស្ថាប័នសមត្ថកិច្ចមូលដ្ឋានទូទាំងប្រទេសសហការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ទំរង់គ្របខណ្ឌទូទាំងប្រទេសឲ្យខានតែបាន បើកកន្លែងណាមានបើកលេងល្បែងស៊ីសងខុសច្បាប់កន្លែងនោះអាជ្ញាធរត្រូវទទួលខុសត្រូវដោយខ្លួនឯង ដេីម្បីសុខសុវត្តិភាពជូនពលរដ្ឋ។
គោលការណ៍លក្ខណ:សម្បត្តិទាំង៧ របស់ភូមិ ឃុំ មានសុវត្តិភាពបាត់ទៅ អស់ហេីយក៍បាននិងកំពុងផ្គេីនទៅនិងគោលការណ៍របស់រដ្ឋាភិបាលយ៉ាងគឃ្លេីនបែបនេះ។
ជុំវិញករណីខាងលើអង្គភាពយើងខ្ញុំបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ស្វាយដង្គុំនិងលោកមេប៉ុស្តិ៍ស្លុកក្រាមពួកលោកទាំងពីរឆ្លើយដូចៗគ្នាថាចាំឱ្យកម្លាំងចុះទៅមើល។រីឯលោកផឹង ចិន្តារ៉េត អង្គភាពយើងទាក់ទងតាមប្រព័ន្ធWhatsAppលោកចូលមើលហើយពុំឆ្លើយតប។
ទោះយ៉ាងណាមហាជនសូមសំណូមពរយ៉ាងទទូចដល់ នាយឧត្តមសេនីយ៍សតិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឧត្តមសេនីយ៍ទោ តេងច័ន្ទណាត ស្នងការដ្ឋាននគបាលខេត្តសៀមរាប មេត្តាមានចំណាត់ការរឿងករណីល្បែងសុីសងខុសច្បាប់ខាងលេីនេះផងទានរាល់ថ្ងៃកំពុងល្បីខ្លាំងណាស់ក្នុងខេត្តក្រុងអច្ឆរិយៈមួយនេះ។
អង្គភាពយើងខ្ញុំរិះគន់ដើម្បីស្ថាបនាមិនមានចេតនាចង់មូលបង្កាច់ស្ថាប័នឬបុគ្គលណាម្នាក់ទេ និងរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57..