ប្រភពបែកធ្លាយហើយលោក ពៅមន្នីជូតមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តជាតិភ្នុំដីខេត្តបាត់ដំបងបង្កើតមុខរបរមួយផ្សេងទៀតចាប់ដៃគ្នាជាមួយមេគយមេខ្យល់នាំពលករឆ្លងដែន.. !

 

 

ខេត្តបាត់ដំបង ៖ ពិតជាមិនធម្មតាមែនលោក វរ:សេនីយ៍ឯក ពៅ មន្នីជូត ប៉ូលីសប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិភ្នំដីចាប់ដៃគ្នាប្រកបមុខរបរមួយផ្សេងទៀតជាមួយមេខ្យល់អ្នកតាក់សេនាំពលករខ្មែរចូលទឹកដីថៃក្នុងដែនសមត្ថកិច្ចខ្លួនបានយ៉ាងរលូនតាមបែបស្ពិនភ្នែកមហាជននិងនឹងថ្នាក់ដឹកនាំ។

ស្រ្តីម្នាក់ដែលរកសុីតាក់សេនាំពលករខ្មែរឆ្លងដែនចូលទឹកដីថៃបានអះអាងថា÷រូបគេជាអ្នកតាក់សេនាំពលករឆ្លងដែនបើបងប្អូនណាចង់ឆ្លងដែនស្របច្បាប់ឬអត់ច្បាប់អាចទំនាក់ទំនងរូបគាត់បាន។ព្រោះរូបគេបានសហការជាមួយមេគយនិងមេប៉ុស្តិ៍ព្រំដែនថែមទាំងកំលាំងយោធាទំនាក់ទំនងព្រំដែនដែលឈរជើងនៅតាមខ្សែរបន្ទាត់ខាងមុខផងដែរ ទន្ទឹមគ្នានោះដែរស្រ្តីដែលជាមេខ្យល់បាន
និយាយក្តែងៗអួតដាក់ក្រុមអ្នកសារព័ត៌មានថា÷ចំពោះការធ្វើបរិផាកសៀភៅឆ្លងដែន
ដើរកាត់ផ្លូវត្រង់ឬក៌ផ្លូវវាងគឺអាចទទួលធ្វើបានទាំងអស់ ស្រ្តីខាងលើបន្ថែមទៀតថាចំពោះដើរលើស្ពានផ្លូវត្រង់ឆ្លងពីខ្មែរទៅទឹកដីថៃគឺតំរូវចាយលុយអស់ចំនួន២០០០បាត(ពីពាន់បាតលុយថៃ)រីឯសម្រាប់អ្នកគ្មានច្បាប់អ្នកគ្មានសៀវភៅឆ្លងដែនគឺចាយលុយត្រឹមតែ១៥០០បាត(មួយពាន់ប្រាំរយបាត)
ដោយឲពលករដើរកាត់ព្រៃឆ្លងអូរចូលទឹកដីថៃដោយខុសច្បាប់ក្នុង ស៊ិចទ័ចម្ងាយ៥០០ម៉ែត្រ ស្លាបសងខាងពីច្រកចេញចូល ហើយពលករស្របច្បាប់តម្រូវឲ្យមន្ត្រីអន្តប្រវេសន៍ថតរូបធ្វើឯកសារសម្គាល់កាន់ដើរឆ្លងចូលតាមផ្លូវត្រង់លើស្ពាន។

ចំពោះពលករដែលពុំស្របច្បាប់វិញគឺគេតម្រូវឲ្យថតរូបពួកគាត់រួចធ្វើឯកសារបន្លំឱ្យដើរកាត់ព្រៃឆ្លងអូរចូលទឹកដីថៃ រូបថតដែលគេបានថតនោះវ៉យបន្តគ្នាឲ្យក្រុមទាហាននិងភាគីខាងថៃមើលជាសម្គាល់មនុស្សដើម្បីនាំឆ្លងចូលដល់ផ្សាថៅឌីន.ថៃ តែបើពលរដ្ឋណាម្នាក់គ្មានរូបថតសម្គាល់ដែលគេ វ៉យ ត.ត.គ្នាឲមើលទេនិងត្រូវក្រុមទាហាននិងភាគីថៃចាប់បញ្ជូនជាជនអន្តោប្រវេសន៍។

តាមប្រភពពីពលរដ្ឋនិងកម្មករឆ្លងដែនខ្មែរថៃច្រកទ្វាអន្តរជាតិភ្នំដីស្រុកសំពៅលូនបានប្រាប់សារព័ត៌មានយើងដឹងថា នៅច្រកសំពៅលូនមេខ្យល់តែងតែនាំពលករខ្មែរយើងឆ្លងដែនខុសច្បាប់ជារៀងរាល់ថ្ងៃមិនដែលដាច់ឡើយសហការគ្នាជាមួយលោក វរ:សេនីយ៍ឯក ពៅមន្នីជូតមេប៉ុស្តិ៍អន្តោប្រវេសនេះមានខ្នងបង្អែកនៅក្រសួងមហាផ្ទៃធំណាស់ពុំមានអ្នកណាហ៊ានប៉ះទេ !។ហើយគេស្រាក់គ្នាមានមេគយច្រកភ្នុំដីសហការណ៍ជាមួយទាហានការពារព្រំដែននិងភាគីថៃគេឃុបឃិតគ្នាជាប្រព័ន្ធយកលុយពីពលករឆ្លងដែនខុសច្បាប់មកហែកចែកគ្នាសុីតាមជំនាញ ដូចពាក្យថា÷សុីតូចដោយតូចសុីធំដោយធំ។

ប្រភពបានបញ្ជាក់ថាមេខ្យស់នាំពលករឆ្លងដែនខុសច្បាប់នេះគេរកសុីជាច្រើនឆ្នាំមកហើយមិនដែលមានបញ្ហាឡើយ នេះសបញ្ជាក់ឲ្យឃើញថាលោក វរ:សេនីយ៍ឯក ពៅមន្នីជូតមេប៉ុស្តិ៍អន្តោប្រវេសន៍និងលោកមេគយរីកតូរ កំពុងប្រព្រិត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរតាមរយៈអនុញ្ញាតឲ្យនាំមនុស្សឆ្លងដែនដោយខុសនិងច្បាប់ហាមឃាត់។

ជុំវិញករណីនេះដែរអង្គរភាពយើងខ្ញុំបានធ្វើការខលទៅ លោក ពៅមុន្នីជូតតែពុំមានអ្នកទទួលបន្ទាប់មកបានទំនាកទំនងតាមប្រព័ន្ធតេលេក្រាមលោកតបថាចាំឲភ្នាក់ងារបំភ្លឺ ក្រោយមកក៏មានភ្នាក់ងារខលមកបំភ្លឺមែនតែលក្ខណៈមិនទទួលខុសត្រូវដោយឆ្លើយថាពុំដឹងពុំមានរឿងហេតុចឹងទេ.!
ពលករដើរឆ្លងដែរតាមអូរនោះគាត់ទៅផ្សារថៃលើកឥវ៉ាន់និងទិញម្ហូបអាហាពុំមានប័ណ្ឌទេព្រោះស្គាល់មុខអស់ហើយពេលគាត់ចេញនៅពេលព្រឹកចាប់ម៉ោង ៤.០០នាទី។ ផ្ទុយទៅវិញពលករដែដើចេញឆ្លងអូរកាត់ព្រៃនោះគឺគាត់ឆ្លងចេញនៅម៉ោង១៧.៣០នាទីមិនមែនឆ្លងទៅលើកឥវ៉ាន់ឬទិញម្ហូបអាហារអីទេគឺធ្វើចំណាកស្រុកទៅធ្វើការខុសច្បាប់នៅប្រទេសថៃ.(តាមប្រភព)..។

លើកឡើងដូច្នេះភ្នាក់ងារលោក មន្នីជូត ក៏មិនបដិសេតដែរ ហើយបង្វែមកថា មិនមែនដែនខាងខ្ញុំទេគឺដែនរបស់ទាហាន អរគុណដែលបានជួយផ្តល់ព័ត៌មានព្រោះខ្ញុំខ្វះចន្លោះ😂😂😂 ពិតជាតាមទាន់ជាន់កែងមែន.!។ចំណែកមន្ត្រីម្នាក់សុំលាក់អត្តសញាណនៅអគ្គនាយកអន្តោប្រវេសន៍បានបង្ហើបប្រាប់ថា(រឿងរ៉ាវយកលុយពលករនិងធ្វើប័ណ្ឌព្រំដែនអស់លុយច្រើនប្រហែលជាមានដូចដែលលោកដឹង.ហើយ.!)

ហេតុនេះមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់សម្តេច ក្រឡាហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសតិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ គៀត ចន្ទ ថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃសូមមេត្តជួយដាក់កម្លាំងនិងដាក់ការស៊ើបអង្កេតចាត់វិធានការចំពោះមន្រ្តីក្រោមឱវាទផងទាន!។

លោក វរ:សេនីយ៍ឯក ពៅ មន្នីជូត មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកភ្នំដីនិងលោកមេគយ ត្រា រីកតូរ កំពុងល្បីបង្កើតមុខរបរថ្មីមួយផ្សេងទៀតចាប់ដៃគ្នារកសុីជាមួយពួកមេខ្យល់នាំពលករឆ្លងដែនដោយខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនច្រកអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបង។

អង្គភាពយើងខ្ញុំរងចាំទទួលនៅការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57..៕