លោក ព្រួញ រិទ្ធថាមិនហ៊ានប៉ះ បើកដៃប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មាលោកហេង ប៊ុនលី ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងធ្វើឲ្យបាត់ចំណូលរដ្ឋយ៉ាងច្រើន…

 

បាត់ដំបង ប្រភពបែកធ្លាយពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញដោយរថយន្តធំឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មាផ្លូវជាតិលេខ៥ ភូមិដំបូកខ្ពស់ ឃុំអូដំបង២ស្រុកសង្កែ ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បននេះលោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មា កំពុងប្រមូលលុយតាមរបៀបអំពើពុករលួយយ៉ាងពេញបន្ទុកដាក់ហ៊ោប៉ាវចែកគ្នាធ្វើមានធ្វើបានយ៉ាសប្បាយ។

តាមប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏នៅតែត្រូវបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មា ក្រោមការគ្រប់គ្រងដោយលោក ហេង ប៊ុនលី ដដែល។

ចំណែកលោក ព្រួយ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំតាមប្រព័ន្ធទូរសព្ទថាឱ្យទាក់ទងទៅខាងចល័ត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឈ្មោះ ហេងប៊ុនលី ចំណែកលោក ហេង ប៊ុនលី អង្គភាពយើងខ្ញុំបានទូរសព្ទទំនាក់ទំនងគាត់តបថាគាត់មិនអាចឆ្លើយបកស្រាយបានទេបើចង់សម្ភាសួរឱ្យសុំអនុញ្ញាតពីក្រសួងនិងមន្ទីរហើយអញ្ជើញមកដល់ស្ថានីយ៍មកលោកបំភ្លឺ។

ហើយរឿងដែលថារថយន្តមិនចូលជញ្ជីងចុះបង់លុយនិងមានអ្នកឈរចាំយកលុយគឺមិនមានទេ ច្រឡំខាងអ្នកយកភាស៊ី របស់គេផ្សេងគឺគាត់ឆ្លើយមិនឱ្យអ្នកសារព័ត៌មានសួរគាត់បានទេរួចក៏ចុចបិទទៅ។ ការបកស្រាយរបស់លោកប្រធានស្ថានីជញ្ជីង លោក ហេង ប៊ុនលី មហាជនលើកជាសម្ងល់ថានៅទីតាំងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មាខេត្តបាត់ដំបងមានស្ថាប័នផ្សេងមកឈរចាំយក ភាស៊ីនៅខាងមុខផង ហើយការយក ភាស៊ីនេះគេសង្កេតឃើញយកតែទៅលើរថយន្តដឹកទំនិញសណ្ដោងធំៗរីឯរថយន្តតូចៗដឹកឥវ៉ាន់សំពីងសំពោងពុំឃើញមានការយកទេ ការឆ្លើយរបស់លោកខាងលើដូចជាមិនប្រកប្រតី។

ជាក់ស្ដែងនៅយប់ថ្ងៃទី ៣ និងថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៣នេះមានរថយន្តធំៗសណ្តោងរម៉កផ្ទុកឥវ៉ាន់យ៉ាងពេញប្រៀបបើកឆ្លងកាត់ដោយគ្រាន់តែចុះហុចលុយដូចក្នុងរូបភាពរួចចរាចរណ៍ទៅយ៉ាងរលូន ហើយរថយន្តខ្លះមានមន្ត្រីជញ្ជីងឈរនៅលើថ្នល់ចាំលូកដៃយកលុយពីម្ចាស់រថយន្តក៏មានគេធ្វើសកម្មភាពប្រព្រឹត្តនៅតែពេលយប់រំលងអធ្រាតចាប់ពីម៉ោង ១២:០០នាទីរហូតដល់ម៉ោង ៤ៈ០០ ទៀបភ្លឺស្ទើរជារៀងរាល់យប់បើគ្មានការរំខានពីបងប្អូនប្រជាពលរដ្ឋនិងអ្នកព័ត៌មានទេ។ រីឯពេលថ្ងៃគឺចូលថ្លឹងហុចលុយតាមធម្មតាជាទំលាប់ទៅហើយ។

យោងតាមប្រភពពីមន្ត្រីម្នាក់សូមមិនបញ្ចេញឈ្មោះក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបង្ហើបឲដឹងថា ទាល់តែមានការបើកដៃពីលោក ព្រួញ រដ្ថា ទើបលោក ហេង ប៊ុនលី  ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដោយគ្មានកោតញញើតអ្វីទាំងអស់។ បើទោះបីជាកន្លងមកក្រុមឈ្មួញ និងអាជីវករម្ចាស់រថយន្តដឹកជញ្ជូនទំនិញធ្លាប់តវ៉ាយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នក៏លោកព្រួយរដ្ឋា នៅតែបណ្តោយឲ្យលោក ប្រធានស្ថានីយ៍ ហេង ប៊ុនលី ធ្វើព្យុះធ្វើភ្លៀងតាអំពើចិត្តរបស់ខ្លួនដដែល។

 

បញ្ហានេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ។

ប្រភពស្និទ្ធនឹងលោក ហេង ប៊ុនលី បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោកហេង ប៊ុនលី  ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មា ហ៊ានប្រព្រឹត្តអំពើពុករលួយពេញទំហឹង ដូច្នេះហើយអាជីវករក្រុមឈ្មួញរថយន្តដឹកទំនិញធំៗនិងប្រជាពលរដ្ឋទើបមានការស្នើសុំជំរុញឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ពិនិត្យឡើងវិញផងរាល់ការប្រព្រឹត្តអំពើពុករលួយរបស់លោក ព្រួញ រិទ្ធថា បើកដៃឲ្យលោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពុកឆ្មានេះផងទាន !ព្រោះកំពុងល្បីខ្លាំងណាស់រាល់ថ្ងៃនេះ។(វគ្គ១)

  • រិះគន់ដើម្បីស្ថាបនា..អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ២៤ម៉ោង/២៤ម៉ោង 📞01248 52 98/0719222257..