ច្រត់ព្រះនង្គ័លឆ្នាំនេះ «គោឧសភរាជ» បរិភោគ ស្រូវ ពោត និងសណ្ដែកទទួលផល ៩៥ ភាគរយ

  • ច្រត់ព្រះនង្គ័លឆ្នាំនេះ «គោឧសភរាជ» បរិភោគ ស្រូវ ពោត និងសណ្ដែកទទួលផល ៩៥ ភាគរយ

 

កំពង់ធំ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ មានការរៀបចំ ចំណី៧មុខរួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារឱ្យ «គោឧសភរាជ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗទៅលើសត្វធាតុរបស់ប្រជាកសិករ។
ក្នុងចំណោមចំណី៧មុខ «គោឧសភរាជ» ក្នុងនោះ «គោឧសភរាជ» បានបរិភោគ ស្រូវ ពោត និង សណ្ដែក បានទទួលផល ៩៥ ភាគរយ ដែលជាប្រថ្នូលកាក់កបក្នុងការធ្វើកសិកម្ម ស្រែចម្ការ ក្នុងការប្រកបរបបកសិកម្មរបស់ប្រជាពលរដ្ឋតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ៕