បែកធ្លាយកូនប្រុសអភិបាលរងស្រុកស្វាយលើម្នាក់ លួចឈូសឆាយដីព្រៃរបស់រដ្ឋរាប់រយហិចតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន…?

  1. ខេត្តសៀមរាប៖ប្រភពបែកធ្លាយបានឲ្យដឹងថា កូនប្រុសរបស់លោកអភិបាលរងស្រុកស្វាយលើ ម្នាក់រងការចោទប្រកាន់ថាបានយកគ្រឿងចក្រជាច្រើនចូលឈូសឆាយហែកយកដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យនៅភូមិសាស្ត្រឃុំកន្ទួតស្រុកស្វាយលើធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងលក់បន្ត។

ក្នុងរឿងនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធមូលដ្ឋានមិនមានវិធានការបង្ក្រាបឡើយគឺរក្សាភាពស្ងៀមស្ងាត់។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាសមត្ថកិច្ចជំនាញអាចត្រូវដងត្រូវផ្លែរបស់កូនលោកអភិបាលរងស្រុកស្វាយលើហើយមើលទៅបានជាប្តូរនឹកការមិនបង្ក្រាបសំងំស៊ីពេយ៉ាងស្ងៀមស្ងាត់។…។

បើយោងតាមផេកផ្លូវការរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី ២៨ខែមេសាឆ្នាំ ២០២៣នេះថា គណៈកម្មាការសហគមន៍ព្រៃឈើភ្នំមាស សហការជាមួយមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សរុប០៩នាក់ បានចុះល្បាតព្រៃសហគមន៍ ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ក្រុមកាងារ បានជួបប្រទះបទល្មើសឈូសឆាយដីឆ្លងចូលក្នុងព្រៃសហគមន៍ មានទទឹងតាមព្រំប្រវែង២០ម៉ែត្រ បណ្តោយព្រំប្រវែង២០០ម៉ែត្រ ត្រង់បង្គោលលេខ៣៣និងលេខ៣៤ គណៈកម្មាការសហគមន៍ បានបន្តធ្វើការស្រាវជ្រាវរកម្ចាស់ ដើម្បីយកមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រគល់ដីជូនសហគមន៍វិញ។

ចំណែកមន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់ភូមិសាស្ត្រនៃស្រុកស្វាយលើមិនអាចសុំការបំភ្លឺបានទេ ទាក់ទងនឹងការឈូសឆាយទន្ទ្រានព្រៃយ៉ាងណាធិបតេយ្យនៅតំបន់ដែលខ្លួនគ្រប់គ្រងនោះបានទេ។ ប្រភពបានបន្តឲ្យដឹងថា នៅក្នុងភូមិសាស្ត្រឃុំកន្ទួត នៃស្រុកស្វាយលើ ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតគ្នាជួលគ្រឿងចក្រឈូសឆាយដីរបស់រដ្ឋ ជាច្រើនជិត២០០០ហិចតា ដើម្បីវាទយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រភពដែសស្និត ក្នុងស្រុកស្វាយលើ មានតំបន់ខ្លះគ្រប់គ្រងដោយមន្ត្រីបរិស្ថាននិងតំបន់ខ្លះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយពេលមានបញ្ហាម្ដងៗសមត្ថកិច្ចជំនាញហាក់រុញដាក់គ្នាថាស៊ិចទូ័រខាងមន្ត្រីបរិស្ថានរីឯបរិស្ថានថាស៊ីចទ័រខាងរដ្ឋបាលពីឈើវិញគឺមានចេតនាមិនហ៊ានចុះបង្ក្រាប។

ប្រភពបែកធ្លាយតៃកុងគ្រឿងចក្រសូមលាក់អត្តសញ្ញាណថា អ្នកឈូសឆាយដីព្រៃនៅតំបន់ខាងលើគឺជាកូនប្រុសរបស់អភិបាលរងស្រុកស្វាយលើម្នាក់ដែលសុំមិនទាន់បញ្ចេញឈ្មោះ កន្លងមកមានមន្ត្រីចារកិច្ចម្នាក់ឈ្មោះលោកអនុព្រិន្ទបាលភឿន ភា ចុះទៅបង្ក្រាបការកាប់បំផ្លាញព្រៃរបស់រដ្ឋខាងលើនោះដែរតែត្រឡប់មកវិញដោយគ្មានឃើញបង្ក្រាបបានអ្វីទេបានតែ….។ ប្រភពបន្ថែមថាការទន្ទ្រានព្រៃខាងលើអាចប្រព្រឹត្តទៅបានដោយរលូនគឺឈ្មួញបានទាក់ទងបង់លុយកាក់រាប់សិបម៉ឺនដុល្លារឲ្យទៅសមត្ថកិច្ចមួយចំនួនជាថ្នូរនិងការមិនចុះបង្ក្រាប។

ពាក់ព័ន្ធនឹងករណីនេះដែរលោកអៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ប្រាប់អ្នកព័ត៌មានថា ក្នុងករណីកាប់ទន្ទ្រានព្រៃរបស់រដ្ឋនេះ អាជ្ញាធរនៃស្រុកស្វាយលើ កំពុងធ្វើការស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទៅតាមផ្លូវច្បាប់។(វគ្គ១ )អង្គភាពយើងខ្ញុំរងចាំទទួលនូវការបកស្រាយបំភ្លឺគ្រប់ភាគគីពាក់ព័ន្ធរាក់ម៉ោងធ្វើការ📞071 82 222 57..