
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសហការីបានអញ្ជើញចុះពិនិត្យសកម្មភាពមន្ត្រីជំនាញបំពេញបែបបទជូនភ្ញៀវជាតិ-អន្តរជាតិធ្វើដំណើរឆ្លងកាត់ចេញ-ចូលប្រទេស ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត…!
ថ្ងៃចេញផ្សាយៈ April 19, 2023
ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១៧នឹង២០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសហការីបានអញ្ជើញចុះពិនិត្យសកម្មភាពមន្ត្រីជំនាញបំពេញបែបបទជូនភ្ញៀវជាតិ-អន្តរជាតិធ្វើដំណើរឆ្លងកាត់ចេញ-ចូលប្រទេស ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាពិសេសពលករកម្ពុជាវិលត្រឡប់ចេញទៅធ្វើការងារនៅប្រទេសថៃវិញ បន្ទាប់ពីបានមកលេងកំសាន្តក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចប់ ។
កក
ឆ្លៀតពេលនេះដែរ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបានខិតខំបំពេញបែបបទ និងបង្ករលក្ខណៈងាយស្រួលជូនអ្នកដំណើរជាតិ-អន្តរជាតិចេញ-ចូល ដោយពុំមានការកកស្ទះនឹងគ្មានការជុំរិតទាប្រាក់ពីអ្នកដំណើរ ៕