
កម្ពុជាទទួលឯកតកម្មពិភពលោកបេះដូងច្រើនជាងគេ..
ថ្ងៃចេញផ្សាយៈ April 12, 2023
ជយោ! ព្រះរាជាណាចក្រកម្ពុជា 🇰🇭 ជាម្ចាស់ឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដោយសម្រេចបាន បេះដូង ៣.៩១៧.៨០៥ (បីលានប្រាំបួនសែនមួយម៉ឺនប្រាំពីរពាន់ប្រាំបីរយប្រាំ)។
ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង។
ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការបំបែកឯតទគ្គកម្មពិភពលោកនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានរួមគ្នាមូលមីចូលរួមបត់បេះដូង រហូតសម្រេចចំនួនដ៏ច្រើនមហិមានាថ្ងៃនេះ។ សូមអរគុណដោយស្មោះចេញពីក្រអៅបេះដូង!
នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា៕