ពលករខ្មែរបានសម្រុកចូលមកកម្ពុជា១ថ្ងៃជិត១ម៉ឺននាក់បណ្តាលជាប់គាំក្នុងទឹកដីថៃអាជ្ញាធរកម្ពុជាសម្របសម្រួលបាន២កន្លែងសម្រាប់បំពេញបែបបទបានធូរស្បើយហើយ…..!

បន្ទាយមានជ័យ៖ពលករខ្មែរបានសម្រុកចូលមកកម្ពុជា១ថ្ងៃជិត១ម៉ឺននាក់បណ្តាលជាប់គាំក្នុងទឹកដីថៃអាជ្ញាធរកម្ពុជាសម្របសម្រួលបាន២កន្លែងសម្រាប់បំពេញបែបបទបានធូរស្បើយហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នៅស្រុកអារ័ញប្រថេត ខេត្តស្រៈកែវប្រទេសថៃ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយទទួលព័ត៌មានប្រជាពលរដ្ឋខ្មែរជាពលករដែលសម្រុកចូលមកកម្ពុជាតាមច្រកខ្លងឡឹកប្រឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្តាលជាប់គាំងរងចាំបំពេញបែបបទ(RE-ENTRYPERMI)ដែលសមត្តកិច្ចភាគីថៃបំពេញមិនទាន់ព្រោះពលករខ្មែរសម្រុកចូលមកកម្ពុជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរដើម្បីមកជួបជុំគ្រួសារនៅពេលកន្លែងធ្វើត្រូវបានសម្រាកការងារ។

លោកបានបញ្ជាក់ថា៖នៅពេលប្រជាពលរដ្ឋខ្មែរជាពលករដែលជាប់គាំងក្នុងទឹកដីថៃច្រើនអាជ្ញាធរក្រុងប៉ោយប៉ែតនិងនគរបាលអន្តោប្រវេសន៍ច្រកទ្វារសហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃបានជួបសម្របសម្រួលជាមួយអាជ្ញាធរនិងសមត្តកិច្ចភាគីថៃបានបន្ថែមកន្លែងបំពេញបែបបទនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃនៅចំណុចស្រុកអារ័ញ្ញប្រថេត ដោយមានរថយន្ត៤ទៅ៥គ្រឿងសម្រាប់ដឹកពលករខ្មែរទៅបំពេញបែបបទនៅស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រុកអារ័ញ្ញរួចហើយដឹកមកវិញច្រកខ្លងឡឹកដើម្បីបំពេញបែបបទបានលឿនកុំអោយមានកកស្ទៈ។

លោក នេត សារី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃបានប្រាប់ថា៖ក្រោយមានការសម្របសម្រួលកន្លែងបំពេញបែបបទជូនប្រជាពលរដ្ឋកម្ពុជាដែលជាពលករខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរក្នុង១ថ្ងៃមិនតិចជាង១ម៉ឺននាក់រយៈពេល៣ថ្ងៃមកហើយដែលត្រឡប់ចូលមកកម្ពុជាតាមច្រកខ្លងឡឹកស្រុកអារ័ញ្ញ ខេត្តស្រៈកែវប្រទេសថៃ ដែលឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូតដល់ពេលនេះបានធូរស្រាលខ្លៈហើយដោយកន្លែងបំពេញបែបបទមាន២កន្លែងមាន១.ច្រកខ្លងឡឹកជាប់ព្រំដែន ២.នៅស្ថាអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃ៕