ភ្លើងប្រចណ្ឌ ត្រឡប់មកពីប្រទេសថៃភ្លាមក៏យកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធនៅក្នុងថ្លុងឈាមនៅស្រុកម៉ាឡៃ…!!

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះមានករណីឃាតកម្មប្ដីចាក់ប្រពន្ធសម្លាប់ដោយកាំបិតចុងស្រួចមួយកើតឡើងនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មកមក

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនបង្កជាប្ដី
ឈ្មោះជា សារ៉ាន់ ភេទប្រុសអាយុ ៣៥ឆ្នាំ បានយកកាំបិតចុងស្រួចចាក់ទៅ ជនរងគ្រោះជាប្រពន្ធឈ្មោះ មើយ ពឿង ភេទស្រីអាយុ ៣៨ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាជនសង្ស័យបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជននេះទើបនិងត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយមករករឿងប្រច័ណ្ឌជាមួយប្រពន្ធ និងជាជនជាប់ពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀនទៀតផង ។

ក្រោយបង្កហេតុជនសង្ស័យបានរត់គេចខ្លួនបាត់គេចទៅទិសខាងត្បូង តែសំណាងមិនល្អជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញតាមប្រម៉ាញ់ចាប់ខ្លួនជនសង្ស័យបានភ្លាមៗ

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីធ្វើការសាកសួរតាមនិតិវិធី។