
ជម្លោះពូនិងក្មួយថ្លៃ ដែលផ្ដើមចេញពីផឹកស៊ីក្លែមពាក្យសម្ដី រហូតក្មួយ.ទា.ញកាំ.បិ.តផ្កាក់កា.ប់ពូររងរបួសធ្ងន់ ទីបំផុត ចាញ់ចូលពេទ្យឈ្នះចូលគុក..
ខេត្តបាត់ដំបង ៖ ជម្លោះពូនិងក្មួយថ្លៃ ដែលផ្ដើមចេញពីសង្គ្រា.មពាក្យសំដីរហូតក្មួយទាញកាំបិតផ្កាក់កា.ប់ពូរងរបួសធ្ងន់ ទីបំផុត ពូថ្លៃចូលពេទ្យដេរជាច្រើនថ្នេរ រីឯក្មួយដែលច្បាំងឈ្មះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី៣០ មីនា នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ។
នៅក្នុងអំពើហិ.ង្សារវាងពូថ្លៃនិងក្មួយនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្មួយ ដែលប្រើកាំបិតផ្គាក់កាប់ទៅលើពូថ្លៃ ក្រោយពីវាយគ្នាដៃទល់នឹងដៃចាញ់ពូ នៅពេលផ្ទុះជម្លោះនៅកន្លែងពូកំពុងផឹកស៊ី ដែលផ្ដើមចេញពីការប៉ះទង្កិចដោយពាក្យសំដី។ លោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ែល សាវ៉ើន ប្រុសអាយុ២៤ឆ្នាំ (ក្មួយ) រីឯពូថ្លៃដែលច្បាំងចាញ់ក្មួយឈ្មោះ បុង វណ្ណៈ អាយុ៤៣ឆ្នាំ រស់ក្នុងភូមិ ឃុំជាមួយគ្នាខាងលើ។
លោកអធិការបានបញ្ជាក់ថា អំពើហឹង្សានេះបានផ្ដើមចេញពីការប៉ះទង្កិចពាក្យសំដីរវាងភាគីទាំងពីរ ខណៈពូថ្លៃកំពុងផឹកស៊ី។ ពូថ្លៃបានស្ទុះទៅវាយក្មួយម្ដងជាពីរដង តែក្មួយវាយមិនឈ្នះ ក៏ស្ទុះទៅទាញកាំបិតផ្កាក់កាប់ទៅលើពូថ្លៃ បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់បំពង់កឆ្វេង ដេរជាច្រើនថ្នេរ។ មូលហេតុដែលនាំឲ្យមានអំពើហឹង្សាដ៏ឃោឃៅនេះ បើតាមរបាយការណ៏សមត្ថកិច្ចបានឲ្យដឹងថា ដំបូងគេឃើញឈ្មោះ បុង វណ្ណៈ (ពូថ្លៃ) កំពុងផឹកស៊ីនៅខាងមុខផ្ទះ ហើយឈ្មោះ ប៉ែល សាវ៉ើន បានដើរទៅក្បែរនោះស្រែកហៅ អ្នកដេកក្នុងអង្រឹងម្នាក់ឈ្មោះ ក្រុង ត្រូវជាបងប្អូនជីដូនមួយ។
ពេលនោះ ពូថ្លៃ ស្ដាប់មិនច្បាស់ស្មានតែក្មួយថ្លៃ (ដៃដល់) ហៅកូនខ្លួន នាំទៅដើរលេង(ពង្វក់) ក៏ស្រែកស្ដីបន្ទោសក្មួយថ្លៃ។ មិនតែប៉ុណ្ណោះ ពូថ្លៃ រូបនេះដែលទំនងស្រវឹងផង បានដើរទៅវាយក្មួយដល់ក្នុងផ្ទះថែមទៀតផង តែត្រូវបានប្រពន្ធជនសង្ស័យឃាត់បំបែកគ្នាចេញ។ របាយការណ៏បានបញ្ជាក់ថា ក្រោយផ្ទុះហឹង្សាលើកទី០១ ស្រាប់តែបន្តិចក្រោយមក ក៏ប៉ះទង្កិចពាក្យសំដីគ្នារវាងពូនិងក្មួយថ្លៃ រហូតឈាន់ដល់ការប្រតាយប្រតប់គ្នាយ៉ាងពេញទំហឹងជាថ្មីម្ដងទៀត។ ទំនងវាយមិនឈ្មះពូថ្លៃ ក្មួយក៏ស្ទុះទៅទាញកាំបិតផ្កាក់ចេញពីក្នុងផ្ទះ កាប់ទៅលើពូថ្លៃ ត្រូវចំបំពង់កខាងឆ្វែងបណ្ដាលឲ្យរងរបួសធ្ងន់។
ក្រុមគ្រួសារបានដឹកពូថ្លៃរូបនេះទៅមន្ទីរពេទ្យ រីឯក្មួយក៏ត្រូវសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនភ្លាមៗដែរ។ លោក សេង លុច អធិការស្រុកថ្មគោល បានបញ្ជាក់ថា បើតាមការសួរនាំ អំពើហឹង្សានេះបានផ្ដើមចេញពីការប៉ះទង្កិចពាក្យសំដីរគ្នាវាងពូនិងក្មួយថ្លៃ។ ប៉ុន្តែយ៉ាងណា ក្រោយកើតហេតុ លោកស្នងការខេត្ត បានបញ្ជាឲ្យធ្វើការឃាត់ខ្លួនជនដៃដល់ ដើម្បីសួរនាំចាត់ការតាមនីតិវិធីហើយ ខណៈជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕