ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តគយ បានប្រលះ ជាមួយរថយន្តដឹកបន្លែដាច់ផ្ងាជើងក្នុងប្រឡាយ….

ខេត្តបាត់ដំបង,ស្រុកកំរៀងនៅវេលាម៉ោង៩ជាងព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិនា,ឆ្នាំ២០២៣ មានករណីគ្រោះថ្នាចរាចរណ៍មួយបានកើតឡើង ស្រុកកំរៀង រវាងរថយន្តRX៣០០ដែលគេដឹងថាជារថយន្ត របស់គយបានបុកគ្នាជាមួយនិងរថយន្តនីសាន់ដឹកបន្លែ បណ្ដាលឱ្យរថយន្តគយRX៣០០ក្រឡាប់ផ្ងាជើងឡើងលើចូលទៅក្នុងប្រឡាយទឹក នៅចំណុចកុងត្រូលប៉ូលីស តែងតែដាក់ធ្វើចរាចរណ៍ ម្តុំមណ្ឌលកែប្រែកំប្រង់ ។

សូមបញ្ជាក់ផងដែរថារថយន្តទាំងពីរគ្រឿងរងគ្រោះដោយចរាចណ៍នេះដែលបានរងការខូចខាតស្ទើតែទាំងស្រុង និងមិនបានធ្វើឲ្យនណាម្នាក់រងរបួសរឺស្លាប់នោះទេ តែខាងគយបានរងរបួសត្រូវបានគេយកទៅសង្គ្រោះឯងមន្ទីរពេទ្យ។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីររថយន្តទាំងពីរបានបើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងរថយន្តនីសាន់បានឡើងវ៉ាឡានធំក៍បានបណ្តាលឲ្យឡានរបស់គយដែលធ្វើដំណើពីរលិចទៅកើតបុកគ្នាតែម្តងទៅ។