លោកឆាយ សុត្រាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំកម្លាំងចំរុះអនុវត្តន៍សាលដីការលេខ៧១(ញ)ចុះថ្ងៃទី២៣.០២.២០២២របស់តុលាការកំពូល…

កំពង់ធំះនៅរសៀថ្ងៃទី៣០.០៣.២០២៣លោកឆាយ ស្រាព្រះរាជអាជ្ញារងខេត្តកំពង់ធំ បានដឹកនាំកម្លាំងចំរុះ ទៅអនុវត្តសាលដីការរបស់សាលាកំពូល។ក្នុងសកម្មភាពចុះអនុវត្តន៍នោះ ត្រូវបានសមត្ថកិច្ចចំរហាមឃាត់មិនឲ្យសកម្មភាពនោះទេ ហើយត្រូវបានសមត្ថកិច្ចទាំងនោះដកទូរសព្ទ័របស់ប្រជាពលរដ្ឋលុបរូបភាពចោលអស់ និងដោយសារមានការតវ៉ាពីប្រជាពលរដ្ឋជាច្រើននៅទីនោះ បានស្រែកព្រមៗគ្នាថាអយុត្តិធម៏ណាស់ ៗ ៗៗ ធ្វើកងកម្លាំងសមត្ថកិច្ចទាំងអស់ដកខ្លួនថយ ។ក្នុងសកម្មភាពនោះពុំឃើញមានអំពើហឹង្សាណាមួយកើតឡើងទេ។

លោកយាយនុត សុខដែលបានអះអាងថាជាម្ចាស់ដីរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ បានប្រាប់ភ្នាក់ងារយើងថាះដីនេះដំបូងឡើយឈ្មោះក្រិច ឡាយបានរត់ចោលកូនទាំង៤នាក់ ប្រុស៣នាក់និងស្រី១នាក់ដោយបានពង្រត់ប្រុសផ្សេងទៅនៅខេត្តបាត់ដំបង លោកយាយបានរៀបរាប់ពីទុក្ខវេទនារបស់ប្តីក្រិច ឡាយនិងកូនទាំង៤នាក់បន្ទាប់ពីប្រពន្ធបានចុះចោលប្តីនិងកូន លោកនាយបានបន្តទៀតថាដោយសារជីវភាពខ្វះខាត រកបានព្រឹកខ្វះល្ងាចក៍បានលួងលោមនឹងគាត់ យកដីដែលមានទីតាំងស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទំហំ១១មគុណ២៤មជាដីលំនៅឋានដូរនឹងក្របីគាត់ចំនួន៣ក្បាល ដោយមានលិខិតស្នាមទទួលស្គាល់ចេញពីភូមិ ឃុំត្រឹមត្រូវ លោកយាយបានបញ្ជាក់ជាមួយឈ្មោះឡែនទៀតថា តើឡែនក្មួយព្រមឲឪពុកដូរក្របីខ្ញុំនឹងដីណឹងក៍អត់ ឈ្មោះឡែនបានឆ្លើយថាដូរក៍ដូរទៅយាយ ហើយក៍បានព្រមព្រៀងគ្នាដូរទៅដោយមានលិខិតស្នាមត្រឹមត្រូវ ចេញពីភូមិ ឃុំ ។ក្រោយមកម្តាយនិងកូនបានមកឈ្លោះគ្នារឿងដីប្លង់ផ្សេងទេ ហើយកូននោះបានប្តឹងផ្តល់គ្នាតាំពីសាលាដំបូងកំពង់ធំ រហូតដល់ឪទរណ៍ កំពូល ហើយកូនក៍បានប្តឹងចាញ់ម្តាយ ហើយសព្វថ្ងៃបានទៅលើឈ្មោះខ្ញឹង បានឈ្នះដីណឹងហើយបានមករំលោភយកដីលោកយយខាងលិចនេះទៀត ជាដីដូរនឹងក្របីនេះទៀត ហើយបានប្តឹងផ្តល់គ្នាដល់តុលាការ ហើយតុលាការបានកាត់ឲលោកយាយឈ្នះ លុះដល់សាលាឪទ្ទណ៍បានកោះហៅលោកយាយទៀត ហើយមកដល់សព្វថ្ងៃនេះមិនទាន់បានចប់សព្វគ្រប់ទេ ថែមទាំងមានសាលដីការរុះរើដកហូតដីរបស់ខ្ញុំទៀត ខ្ញុំមិនយល់ទេ។

ក្នុងលិខិតលេខ៦៣៦/រ.ប.ក/១៩ចុះថ្ងៃទី៣១.០១.២០១៩ដោយឯកឪត្តមសុខ លូអតីតអភិបាលខេត្តកំពង់ធំ គោរពជូនសម្តេចតេជោហ៏ុន សែននាយករដ្ឋមន្ត្រី បានប្រគល់ជូនលោកយាយនិង សុខព្រមទាំងជួយឪបត្ថម្ភសម្ភារះប្រើប្រាស់មួយចំនួនទៀតជូនដល់លោកយាយ។
តែនៅពេលនេះមហាជនក៍ដូចប្រជាពលរដ្ឋនៅផ្សារក្រវ៉ាទាំងមូលមានការងឿងឆ្ងល់ថាហេតុអីបានជាមានសាលដីការរុះរើនិងរឹបអូសដីរបស់លោកយាយនុត សុខនេះទៅវិញ?
លោកឆាយ សុត្រាបណ្តាញយើងពុំអាចសុំការបំភ្លឺបានទេ ព្រោះអត់មានលេខទូរសព្ទ័៕