ស្ត្រីម្នាក់ប្តីបង្រៀនបើកបរបុករៈមុខផ្សារគុត្តសោធក្នុងបណ្តាលស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ស្រាល៧នាក់…

បន្ទាយមានជ័យ៖ស្ត្រីម្នាក់ប្តីបង្រៀនបើកបរបុករៈមុខផ្សារគុត្តសោធក្នុងបណ្តាលស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ស្រាល៧នាក់នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ស្ថិតភូមិគុត្តសោធក្នុង ឃុំគុត្តសោធ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា៖ជនរងគ្រោះដែលស្លាប់និងរបួស៧នាក់មាន១.ឈ្មោះ សាប់ និន ភេទស្រីអាយុ៥៨ឆ្នាំ(ស្លាប់) ២.ឈ្មោះ ដួង ផានី ភេទស្រីអាយុ៤០ឆ្នាំ(របួសធ្ងន់) ៣.ឈ្មោះ ដួង វាសនា ភេទប្រុសអាយុ៤១ឆ្នាំ ៤.ឈ្មោះ រី រ័ត្ន ភេទស្រីអាយុ២៦ឆ្នាំ(របួសស្រាល) ៥.ឈ្មោះ ឃឹម សុឃួន ភេទស្រី អាយុ៤៣ឆ្នាំ(របួសស្រាល) ៦.ឈ្មោះ គុជ សៀវអ៊ី ភេទស្រី អាយុ២ឆ្នាំ(របួសធ្ងន់) ៧.ឈ្មោះ ង៉ិ ចាន់រៈ ភេទស្រី អាយុ១០ឆ្នាំ(របួសស្រាល) ៨.ឈ្មោះ ង៉ា ពឹមខៀង ភេទស្រីអាយុ៤ឆ្នាំ(របួសស្រាល)ដែលរស់នៅភូមិគុត្តសោធក្នុង ឃុំគុត្តសោធ ស្រុកអូរជ្រៅ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់លុចស៊ីRX.300ពាក់ផ្លាក់លេខសៀមរាប2C.0898ដែលបើកបរដោយស្រ៊ីម្នាក់និងបុរស់ម្នាក់រួមដំណើរជាមួយទំនងប្តីបង្រៀនប្រពន្ធបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅត្បូងមកជើងបានបុករៈមុខផ្សារខាងលិចចិញ្ចើមផ្លូវបណ្តាលស្លាប់ស្ត្រីម្នាក់និងកន្លែងហើយយរបួសធ្ងន់ស្រាលចំនួន៧នាក់និងចូលក្នុងផ្ទៈលក់អីវ៉ាន់ចាប់ហួយមុខផ្សារភ្លាមៗជនរងគ្រោះត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់មានជនរងគ្រោះរបួសធ្ងន់ធ្ងរហើយអ្នកបើកបរ២នាក់ប្តីប្រពន្ធបានបើកទ្វាររត់គេចខ្លួនបាត់។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយចុះពិនិត្យនិងវាស់វែងគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបរលុចស៊ីទំនងបង្រៀនប្រពន្ធបើកបរទើបជាន់រ៉ាថាហ្វ្រាំងបណ្តាលបុករៈស្លាប់ស្ត្រីម្នាក់និងកន្លែងនិងរបួសធ្ងន់ស្រាល់ចំនួន៧នាក់កំពុងសង្គ្រោះក្រោយពិនិត្យវាស់វែងហើយសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកគោយន្តកន្ត្រៃមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ និងរថយន្តបង្កនិងម៉ូតូរងគ្រោះចំនួន២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។