ពិតជាថ្លើមធំមែន ! បុគ្គលឈ្មោះ ចក់ សុភា ជាមន្ត្រីសោរិយោដីផ្នែកវិនិច្ឆ័យភូមិបាលស្រុកកញ្រៀច បានឃុបឃិតគ្នាជាមួយមេឃុំគោកគង់លិចលួចធ្វើប្លង់ដីប្រជាពលរដ្ឋដែលកំពុងមានទំនាស់!!!

  • ភ្នំពេញ :  លោក ឈួន ត្រែន អាយុ៥៦ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រងើយទី១ ឃុំថ្មពូន ស្រុកកញ្រៀច ខេត្តព្រៃវែង បានប្ដឹងចោទប្រកាន់ លោក ចក់សុភា  មន្ត្រីសោរិយោដីផ្នែកវិនិច្ឆ័យភូមិបាលស្រុកកញ្រ្ចៀច និងលោកមេឃុំគោកគង់លិច បានឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើប្លង់ដីកម្មសិទ្ធិ ដែលកំពុងមានទំនាស់វិវាទនឹងគ្នា។

យោងតាមពាក្យបណ្ដឹងរបស់លោក ឈួន ត្រែន បានគោរពចូលមកឯកឧត្តមអភិបាលខេត្តព្រៃវែង សុំប្ដឹងឈ្មោះ ចក់សុភា ភេទប្រុស មានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រះស្រែមុខ ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង មុខរបរជាមន្ត្រីសោរិយោដីផ្នែកវិនិច្ឆ័យស្រុកកញ្ច្រៀច ពីបទឃុបឃិតគ្នាលួចធ្វើប្លង់ដីដែលកំពុងមានទំនាស់ ដែលមានទីតាំងស្ថិតនៅភូមិទួលពពេល  ឃុំគោកគង្គ់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង  មានដីទំហំ២២×១៦៥ =១៤៣០ ម៉ែត្រការ៉េ។

ហើយក្នុងពាក្យបណ្ដឹងនោះបានរៀបរាប់ទៀតថា លោក (ឈួន ត្រេន ) បានកាន់កាប់ដីនេះតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះមកដល់បច្ចុប្បន្នរយៈពេល ៤៤ ឆ្នាំមកហើយ។ នៅពេលរដ្ឋ ចុះមកធ្វើប្លង់ដីជូនប្រជាពលរដ្ឋស្រាប់តែលិចមុឌឈ្មោះ ហៃ សួត បានមកជំទាស់ ថាជាដីរបស់ខ្លួនដែរ។ ដល់ពេលឆែកមើលប្លង់នៅសាលាខេត្ត ដីនេះមានប្លង់កម្មសិទ្ធិប្លង់រឹងបាត់ទៅហើយ មិនដឹងថាលោកមេឃុំគោកគង់លិចនិងបក្សពួកឃុបឃិតគ្នា ចុះហត្ថលេខាតាំងពីពេលណាមកនោះទេ ទើបមានប្លង់រឹងបែបនេះ។

ប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗទៅលើអាជ្ញាធរឃុំ និងចោទជាសំណួរថា ដីដែលកំពុងមាន វិវាទ មានជម្លោះនឹងគ្នាហេតុអ្វីបានជាលោកមេភូមិ មេឃុំនិងសោរិយោដីស្រុក បែបជាចុះហត្ថលេខាចេញប្លង់ដីកម្មសិទ្ធិបែបនេះទៅវិញ។ តើច្បាប់ គួរមានវិធានការបែបណា ? ទៅលើមន្ត្រីដែលអនុវត្តច្បាប់ដឹងពីច្បាប់ហើយបែរជាអង្គុយលើច្បាប់ បំពានច្បាប់។
កន្លងមកសម្ដេចប្រមុខរាជរដ្ឋាភិបាលក៍ធ្លាប់មានប្រសាសន៍ចំៗដែលថា មន្ត្រីខិលខូចឃុបឃិតគ្នាយកដីរដ្ឋនិងដីប្រជាពលរដ្ឋនិងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ។មិនអាចលើកលែងឬក៏អាចឈានទៅបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។

ក្នុងករណីខាងលើនេះ អង្គភាពសារព័ត៌មាន Raksmey News បានទំនាក់ទំនងតាមរយៈទូរសព្ទទៅ លោក សឿង សុជាតិ អភិបាលនៃគណៈអភិបាលស្រុកកញ្ច្រៀច ដើម្បីសុំការបំភ្លឺជុំវិញករណីខាងលើនេះ លោកបានប្រាប់ថាលោកមិនបានដឹងក្នុងរឿងនេះទេ លោកទើបតែមកកាន់អភិបាលស្រុកថ្មី ចង់ដឹងរឿងខាងលើសុំទំនាក់ទំនងទៅសួរលោកមេឃុំគោកគង់លិច។

ចំណែក លោកកអ៊ុង ឈាង មេឃុំគោកគង្គង់លិចបានប្រាប់អ្នកសារព័ត៌មាន រស្មី ញ៉ូស៍ Raksmey News អោយដឹងថា : គូភាគីរឿងដីទំនាស់របស់លោកឈួន ត្រែន បានប្រាប់លោកឲ្យដាក់ដីនេះជាដីរបស់រដ្ឋ រឿងចេញប្លង់កាន់កាប់ដីធ្លីលោកអត់ដឹងទេគឺលើសោរិយោដីផ្នែកវិនិច្ឆ័យគឺលោកចក់សុភាមន្ត្រីភូមិបាលស្រុកកញ្ច្រៀច រឿងចេញប្លង់ មិនចេញប្លង់ ឃុំមិនមានសិទ្ធិនោះទេ នៅលើកខាងសោរិយោដីស្រុក។

ហើយអង្គភាពសារព័ត៌មាន យើងបានទំនាក់ទំនងទៅលោក អៀង សារុំ ប្រធានមន្ទីរសោរិយោដីស្រុកកញ្ច្រៀចដើម្បីសុំការបំភ្លឺជុំវិញករណីចោទប្រកាន់ខាងលើ នេះដែរ តែលោកបានប្រាប់ថាលោកជាប់ប្រជុំ ។ចំណែកលោក ចក់ សុភា មន្ត្រីវិនិច្ឆ័យស្រុកពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរសព្ទ។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅជាមួយម្ដាយចាស់ជរា ដោយមិនបញ្ចេញឈ្មោះពួកគាត់រស់នៅក្នុងភូមិទួលពពេល ឃុំគោកគង្គលិច តាំងពីសង្គមរាស្ត្រនិយមមកម៉្លេះរហូតដល់ឆ្នាំ ១៩៧៩ រដ្ឋអំណាចបានចែកដីឲ្យពួកគាត់ ដើម្បីបង្កបង្កើនផលកសិកម្ម បានប្រាប់អ្នកសារព័ត៌មានយើងថា លោក ឈួន ត្រែន ពិតជាមានដីនៅម្ដុំនេះមែន ជាដីកេរ៍ដំណើរពីឪពុកម្ដាយរបស់គាត់ ដែលបានចែកឲ្យ តែមិនដឹងថាជាយ៉ាងម៉េច បានជាមានចេញប្លង់ដីកម្មសិទ្ធិរឹងទៅវិញ ដោយម្ចាស់ដីពិតប្រាកដពុំបានដឹង ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរភូមិឃុំឃុបឃិតជាមួយសោរិយោដីដើម្បីបំភាន់ភ្នែកមហាជនធ្វើប្លង់កម្មសិទ្ធិដីធ្លីលើដីរ ដែលកំពុងមានជម្លោះរវាងភាគីម្ខាងនិងម្ខាង ដោះស្រាយមិនទាន់ចប់ផង បែរជាលោកមេឃុំនិងលោកសោរិយោដីផ្នែកវិនិច្ឆ័យ ចក់ សុភា ឃុបឃិតជាប្រព័ន្ធលួចធ្វើប្លង់កម្មសិទ្ធិរបស់ពលរដ្ឋ នេះជាទង្វើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ។

លោក ឈួន ត្រែន ព្រមទាំងក្រុមគ្រួសារបានសំណូមពរទៅដល់ឯកឧត្តម  ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជួយរកដំណោះស្រាយជូនពួកគាត់ផង ។ព្រោះកន្លងមកឯកឧត្តមតែងតែចុះជួយប្រជាពលរដ្ឋនៅក្នុងការជួបទុកលំបាកនានានៅក្នុងខេត្ត ឯកឧត្តមតែងតែស្វែងរកដំណោះស្រាយនិងយុត្តិធម៌ត្រឹមត្រូវសុគ្រិនជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបានយ៉ាងច្រើន។ជាពិសេសគឺសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចពុក ហ៊ុន សែន តែងតែជួយដល់ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ជួបការលំបាករាល់ការបំពានរបស់មន្ត្រីខិលខូចមួយចំនួនតូចជូនប្រជាពលរដ្ឋ៕