ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដួលបាក់ របាប៉ាណូកាត់ទទឹងថ្នល់ ក្នុងក្រុងសៀមរាបបណ្ដាលឲ្យបុរស១នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់…!

មកខេត្តសៀមរាប៖ នៅថ្ងៃពុធទី ២៩ ខែមិនាឆ្នាំ២០២៣ វេលាម៉ោង ១៧:២៥នាទីរបាប៉ាណូកាត់ទទឹងថ្នល់នៅចំណុចស្តុបស្មាញលីងក្បាលផ្លូវ៦០ម៉ែត្របានបាក់ដោយខ្យល់កន្ត្រាក់ មានភ្លៀង ផ្គររន្ទះ បង្កឲ្យមនុស្សពីរនាក់រងគ្រោះថ្នាក់។


ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាបបង្កឲ្យបុរសម្នាក់ឈ្មោះ ផេង ចាន់ធូ មានអាយុប្រហែលជាង៤០ឆ្នាំជាអាជីវករលក់មាសនៅផ្សារលើធំថ្មី អាស្រ័យដ្ឋានរសនៅភូមិចុងកៅស៊ូសង្កាត់ស្លកក្រាមក្រុងសៀមរាបខេត្តសៀមរាបរងគ្រោះបាត់បង់ជីវិតនិងបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរីឯសម្ភារៈខូចខាតមានម៉ូតូចំនួនពីរគ្រឿង។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានលើកឡើងថាពេលមេឃកំពុងភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បុរសរងគ្រោះគាត់ជិះម៉ូតូមកពីទិសខាងលិចពីផ្សារលើគោលបំណងទៅផ្ទះនៅផ្លូវបបរសក្រោយរីសូណាមកដល់ចំណុចកើតហេតុខាងលើក៏របាប៉ាណូនោះបាក់ដួលទៅសង្កត់លើតែម្ដងបណ្ដាលឲ្យុបុរសរងគ្រោះបែកលលាដ៏ក្បាលស្លាប់នៅនឹងកន្លែងនិងបុរសម្នាក់ទៀតរងរបួសធ្ងន់។

ប្រភពពលរដ្ឋខ្លះនាំគ្នារអ៊ូរថាមកពីបង្គោលប៉ាណូកាត់ទទឺងផ្លូវនេះដែកមានកំរ៉ាសស្តើងពុកផុយព្រោះមានអាយុកាលច្រើនឆ្នាំមកហើយបានជាដួលរលំបង្កគ្រោះថ្នាក់បែបនេះ។

ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

រដ្ឋបាលខេត្ត សូមសំដែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ និងសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើនេះ៕