ពលរដ្ឋភ្ញាក់ផ្អើល ស្ទុះរត់ក្រោយឃើញអគីភ័យផ្ទុះឆេះឡើងដោយសារធុងហ្គាស…..!

ខេត្តបាត់ដំបង,ស្រុកសំពៅលូននៅចំណុចផ្សារបងឡូឡាជាប់ផ្លូវលេខ៥៧ស្ថិតក្នុងភូមិគីឡូ១៣,ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង។

ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង៤,១៥នាទី មានអគីភ័យមួយបានកើតឡើងក្នុងទីតាំងស្តុបហ្គាសសំរាបលក់បញ្ជូលរថយន្តជាប់ផ្លូវលេខ៥៧ស្ថិតក្នុងភូមិគីឡូ១៣ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង ។តាមប្រភពពីកន្លែងកើតហេតុអាចឆ្លងភ្លើងចេញពីខ្សែម៉ូទ័របូមបញ្ចូលហ្គាស ក្នុងករណីផ្ទុះធុងហ្គាសខាងលើមិនបណ្ដាលឲ្យមានមនុស្សរងរបួសម្នាក់ណាឡើយ។

ក្រោយពីសមត្ថកិច្ចជួយសង្គ្រោះពន្លត់អស់ទឹកចំនួន០៣ឡាន ទាន់ពេលវេលាសង្កេតឃើញថាទីតាំងខាងលើរោងការខូចខាតទាំងស្រុងដូចជារម៉កម៉ូតូកង់បីចំនួន០២គ្រឿង ម៉ូទ័រប៉ូមបញ្ជូល០១ ។
នៅទីតាំងកើតហេតុយើងសង្កេតឃើញមានវត្តមានលោកអភិបាលស្រុកសំពៅលូនហម សំខាន់ លោកមេបញ្ជាការកងរាជវុធហត្ថលោកមេបញ្ជាការសឹករងស្រុកសំពៅលូនលោកមេបញ្ជាការវីរៈសេនាតូចការពារព្រំដែនគោកលេខ៨១៧លោកអធិការដ្ឋាននគរបាលស្រុកសំពៅលូន រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាច្រើនអង្គភាពផងដែរ។