កម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែតធ្វើការឃាត់ម៉ូតូ២គ្រឿងដែលកែឆ្នៃចម្លែក១គ្រឿងដាក់ស៊ីភ្លេឡាន១គ្រឿងទៀតដាក់ស៊ីម៉ាំងធំលាន់ស្នូរំពង!!!

ន្ទាយមានជ័យ៖កម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែតធ្វើការល្បាតត្រួតពិនិត្យឃាត់ម៉ូតូ២គ្រឿងដែលកែឆ្នៃចម្លែក១គ្រឿងដាក់ស៊ីភ្លេឡាន១គ្រឿងទៀតដាក់ស៊ីម៉ាំងធំលានសូប្រែននៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នៅចំណុចផ្លូវបំបែកភូមិបាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានប្រាប់ថា៖ជាការណែនាំពីលោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែតបានចេញល្បាតនិងធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងបទល្មើសផ្សេងៗការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ.ឃុំមានសុវត្ថិភាព។

លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា៖នៅពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែតបានចេញល្បាតនិងពិនិត្យរយៈពេលកន្លៈយប់បានឃាត់ម៉ូតូ២គ្រឿងដែលកែឆ្នៃចំឡែកខុសគេដែលធ្វើប៉ៈពាល់ដល់សណ្តាប់ធ្នាប់និងសាធារណៈអាចប្រឈមអ្នកដៃគ្រប់ពេល១គ្រឿងម៉ាក់ហុងដាទ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1Y.6503ដែលកែឆ្នៃដាក់ស៊ីភ្លេឡានសូខ្លាំងនិង១គ្រឿងទៀតម៉ាក់MSXពាក់ផ្លាក់លេខបន្ទាយមានជ័យ1N.6669ដែលកែឆ្នៃស៊ីម៉ាំងធំលាន់សូប្រែន។

លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានប្រាប់ថា៖ក្រោយឃាត់ក្មេងទំនើង២នាក់ដែលជិៈម៉ូតូ២គ្រឿងកែឆ្នៃម៉ូតូចម្លែកពីគេធ្វើអោយប៉ៈពាល់សណ្តាប់ធ្នាប់និងសន្តិសុខត្រូវបាននាំយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើកិច្ចសន្យាណែនាំអោយបញ្ឈប់សកម្មភាពកែឆ្នៃម៉ូតូខុសបច្ចេកទេសប៉ៈពាល់សណ្តាប់ធ្នាប់ត្រូវបានដោះចេញដាក់ជាធម្មតាដូចដើមវិញហើយអោយសាច់ញាតិមកធានាយកទៅអប់រំបន្ថែម៕